អ្នករួច​ជីវិត រិះគន់​ការ​ផ្ដល់​ជំនួយយឺតយ៉ាវ​ ក្រោយ​រញ្ជួយដីដ៏​អាក្រក់​បំផុត​ នៅវ៉េណេស៊ុយអេឡា

2026/06/30 10:47:19 pm        67

ការខកចិត្តបានកើនឡើងពាសពេញប្រទេសវ៉េណេហ្ស៊ុយអេឡា ជុំវិញការខ្វះខាតជំនួយពីរដ្ឋាភិបាល នៅក្នុងតំបន់ដែលរង​គ្រោះ​ដោយរញ្ជួយដីដ៏អាក្រក់​បំផុតចំនួន ២ កាលពី ៥ថ្ងៃមុន ដោយ​ក្ដី​សង្ឃឹម​ក្នុង​ការជួយសង្គ្រោះប្រកប​ដោយអព្ភូតហេតុមាន​កាន់តែតិច​ទៅៗ ខណៈ​ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ១.៧០០នាក់​ហើយ​ កាលពីថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦)។

ទន្ទឹម​នឹង​នេះដែរ ក្នុងចំណោមអ្នកស្លាប់ និងរបួស ត្រូវបានគេជឿថា មានរហូតដល់ ១៤០​នាក់ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក ក្នុង​នោះ​រួមមាន​ទាំងកុមារផងដែរ ដោយ​ពួកគេ​កំពុងស្នាក់នៅសណ្ឋាគារមួយដែលត្រូវបានដួល​រំលំដោយរញ្ជួយដីជាប់​ៗគ្នាកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ កាល​ពី​ថ្ងៃទី២៤ ខែមិថុនា។

នៅថ្ងៃទី៥ នៃកិច្ចប្រឹងប្រែងជួយសង្គ្រោះនេះ ចំនួនសរុបរបស់រដ្ឋាភិបាល បានបង្ហាញថា អគារជិត ២០០ខ្នង​ ត្រូវបានបំផ្លាញទាំងស្រុង និងរាប់រយខ្នងរងខូចខាតធ្ងន់ធ្ងរ។ ហើយ​អ្នកជំនាញ បានលើក​ឡើង​ ការ​កើនឡើងនៃ​ចំនួនអ្នកស្លាប់ និងរបួស ដោយ​ពេល​នេះ​មាន​អ្នក​រងរបួស​យ៉ាង​តិច​ ៥.០០០នាក់ ទំនងជាកាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារការធ្វេសប្រហែសអស់ជាច្រើនទសវត្សរ៍ ការអនុវត្តច្បាប់​​សាង​សង់ខ្សោយ​ និងការអនុវត្តអាជ្ញាប័ណ្ណមិនល្អ ក្រោមការដឹកនាំរបស់មេដឹកនាំមុនៗ គឺលោក Hugo Chavez និងលោក​ Nicolas Maduro។

នៅ El Junquito ដែលជាតំបន់ភ្នំតូចមួយមានចម្ងាយប្រហែល ៣៣គីឡូម៉ែត្រ នៅ​ភាគខាងលិចនៃទីក្រុងការ៉ាកាស ជាទី​កន្លែង​ដែលជនជាតិវ៉េណេស៊ុយអេឡាតែងតែវិស្សមកាលនៅចុងសប្តាហ៍ អ្នកស្រុកនិយាយថា ពួកគេបានឃើញវត្តមានមន្ត្រីរាជការតិចតួចប៉ុណ្ណោះ ខណៈដែលកសិករ និងប្រជាជនដទៃទៀត បានផ្តល់សម្ភារៈមូលដ្ឋានដល់សហគមន៍។

ក្នុង​ចំណោម​អ្នករិះគន់ផ្សេងៗ ស្ត្រីម្នាក់​ឈ្មោះ Keily Ibarra បាននិយាយថា៖ «យើងកំពុងរង់ចាំចម្លើយ សម្រាប់ការសម្អាតកំទេចកំទី សម្រាប់ការត្រួតពិនិត្យ សម្រាប់អ្នកដែលបានរងផលប៉ះពាល់ពិតប្រាកដ ដើម្បី​ទទួលបានជំនួយ»។ លោកស្រី​បានអំពាវនាវឱ្យរដ្ឋាភិបាលធ្វើ «អ្វីដែលត្រូវធ្វើ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        161
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        149
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm