យោងតាមបញ្ជាការតំបន់ភូមិភាគខាងត្បូង (STC) បានឱ្យដឹងថា អង្គភាពកងទ័ពជើងទឹក និងអាកាសរបស់ STC នៃកងទ័ពរំដោះប្រជាជនចិន (PLA) នៅថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦) នេះ បានធ្វើការល្បាតត្រៀមខ្លួនប្រយុទ្ធ នៅក្នុងដែនសមុទ្រ និងដែនអាកាសនៃតំបន់ Huangyan Dao (តំបន់ថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូង) របស់ប្រទេសចិន និងតំបន់ជុំវិញ។
STC បានឲ្យដឹងថា តំបន់ Huangyan Dao គឺជាផ្នែកមួយដ៏សំខាន់នៃទឹកដីរបស់ប្រទេសចិន ហើយខ្លួនបានបង្កើនការល្បាតត្រៀមខ្លួន នៅជុំវិញតំបន់ Huangyan Dao ចាប់តាំងពីខែមិថុនាមក។
បញ្ជាការនេះបានសង្កត់ធ្ងន់ថា៖ «ការល្បាតបែបនេះ បម្រើជាវិធានការតបតដ៏មានប្រសិទ្ធភាពមួយ ដើម្បីទប់ទល់នឹងការរំលោភសិទ្ធិ និងសកម្មភាពបង្កហេតុគ្រប់យ៉ាង។ ប្រតិបត្តិការនេះមានបំណងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដីរបស់ប្រទេសចិន និងរក្សាសន្តិភាព និងស្ថិរភាព នៅសមុទ្រចិនខាងត្បូង»៕


