សហភាពអឺរ៉ុប និងចិន ចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្ម ដើម្បីបន្ធូរបន្ថយភាពតានតឹង

2026/06/30 11:01:59 pm        60

កាលពី​ថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦) សហភាពអឺរ៉ុប (EU) និងចិនបានព្រមព្រៀងគ្នាចាប់ផ្តើមកិច្ចសន្ទនាកម្រិតខ្ពស់ថ្មីមួយ ដែលមានគោលបំណងធ្វើឱ្យមានស្ថិរភាព និងតុល្យភាពឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរបស់ភាគីទាំង២ បន្ទាប់ពីមាន​នូវកិច្ចប្រជុំលើកដំបូងនៃការពិគ្រោះយោបល់ពាណិជ្ជកម្ម និងវិនិយោគ រវាង EU និងចិន (TIC) នៅទីក្រុងប៊្រុចសែល ប្រទេស​បែលហ្ស៊ិក​។

ស្នងការពាណិជ្ជកម្ម EU លោក Maros Sefcovic និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានជួបប្រជុំគ្នា និងឯកភាពគ្នាថា គោលបំណងសំខាន់នៃយន្តការថ្មីនេះ គឺដើម្បីពង្រឹងកិច្ចសន្ទនាកម្រិតរដ្ឋមន្ត្រីស្តីពីគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគ ដោយផ្តោតលើការបង្កើតទំនាក់ទំនងសេដ្ឋកិច្ចដែលមានស្ថិរភាព និងតុល្យភាពបន្ថែម​ទៀត​។

យោងតាមសេចក្តីថ្លែងការណ៍រួម បាន​ឲ្យ​ដឹង​ថា ភាគីទាំង២ បានទទួលស្គាល់ពី​ការ​មាន​បញ្ហាប្រឈមនានា ក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងប្តេជ្ញាស្វែងរកដំណោះស្រាយជាក់ស្តែង។

ភាគីទាំង​២ បានកំណត់ប្រធាន​បទ​សំខាន់ៗដំបូងចំនួន ៤ ក្រោមការពិគ្រោះយោបល់ទាំងនេះ ដែល​មាន​តុល្យភាពពាណិជ្ជកម្ម និងវិនិយោគ ការគ្រប់គ្រងការនាំចេញ សិទ្ធិកម្មសិទ្ធិបញ្ញា និងកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

មន្ត្រីត្រូវបានប្រគល់ភារកិច្ចឱ្យជំរុញការងារ នៅក្នុងវិស័យទាំងនោះ ដោយរដ្ឋមន្ត្រីត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅរដូវស្លឹកឈើជ្រុះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm