កងទ័ពអ៊ីស្រាអែលកម្ទេចអគារ ​ នៅទូទាំងតំបន់ហ្កាហ្សា ក្នុង​​ពេល​មានការរំលោភបំពាន​បទឈប់បាញ់

2026/07/01 01:12:12 am        64

កងទ័ពអ៊ីស្រាអែល បានកម្ទេចអគារ និងរចនាសម្ព័ន្ធស៊ីវិល នៅទូទាំងភាគខាងជើង និងភាគខាងត្បូងនៃ​តំបន់​ហ្កាហ្សា នាព្រឹកថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦) នេះ អមដោយការបាញ់ផ្លោងកាំភ្លើងធំ និងការបាញ់ប្រហារយ៉ាងខ្លាំង នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

ការកម្ទេចទាំងនេះបានកើតឡើង ក្នុង​ពេលមានការរំលោភបំពាន​ជាបន្តបន្ទាប់ដោយ​អ៊ីស្រាអែល លើបទឈប់បាញ់ ដែលបានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ ប្រភពមូលដ្ឋាន​ និងសាក្សី បានប្រាប់សារព័ត៌មាន​ Anadolu ថា កងកម្លាំងអ៊ីស្រាអែលបានធ្វើ​ការ​បំផ្លិច​បំផ្លាញទ្រង់ទ្រាយធំ លើ​​ផ្ទះសម្បែង​ និងរចនាសម្ព័ន្ធដែលនៅសេសសល់ចំនួន ៣កន្លែង ភាគឦសានទីក្រុង​ Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា។

ការកម្ទេចទាំងនេះ បានកើតឡើងស្របគ្នាជាមួយនឹងការបាញ់ប្រហារយ៉ាងខ្លាំងចេញ​ពីរថយន្ត​យោធាអ៊ីស្រាអែល ខណៈពេលដែលកាំភ្លើងធំ បានបាញ់ផ្លោងលើ​តំបន់ភាគពាយ័ព្យនៃទីក្រុង​ Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា។ នៅភាគខាងជើងហ្កាហ្សា សាក្សីបាននិយាយថា ពួកគេបានឮសំឡេងផ្ទុះដ៏ធំមួយដែលបណ្តាលមកពីប្រតិបត្តិការកម្ទេចរបស់អ៊ីស្រាអែល នៅជិតចំណុចប្រសព្វ Al-Sanafour ក្នុងសង្កាត់ Al-Tuffah ភាគខាងកើតនៃទីក្រុងហ្កាហ្សា។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ កងទ័ពអ៊ីស្រាអែលបានពង្រីកការគ្រប់គ្រងរបស់ខ្លួន នៅទូទាំងផ្នែកជាច​រើន​នៃតំបន់ហ្កាហ្សាស្ទ្រីប ដោយរំកិលរបាំងបេតុងទៅទិសខាងលិច ជា​ទី​សម្គាល់នូវ​អ្វីដែលហៅថា «ខ្សែបន្ទាត់​ពណ៌លឿង» ដោយពង្រីកតំបន់ហាមឃាត់ និងបង្ខំឱ្យជនជាតិប៉ាឡេស្ទីនកាន់តែច្រើនរត់គេចខ្លួន។

យោងតាមអាជ្ញាធរសុខាភិបាលតំបន់​ហ្កាហ្សា បាន​ឲ្យ​ដឹង​ថា ការរំលោភបំពានរបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១.០៤៥នាក់ និងធ្វើឱ្យ ៣.៣៨០0នាក់ផ្សេងទៀតរងរបួស ដែលភាគច្រើនជាស្ត្រី និងកុមារ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        289
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        332
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        311

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm