មន្រ្តីជំនាញរម្លឹកពលរដ្ឋប្រុងប្រយ័ត្នបាតុភូតធម្មជាតិ ខណៈដើមរដូវវស្សានឹងមានផ្គរ រន្ទះខ្លាំងៗ

2022/04/29 09:14:02 pm        1.1 K

ភ្នំពេញ៖ មន្រ្តីជំនាញនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នបាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ជាដើមនោះ ខណៈបច្ចុប្បន្នភ្លៀងបន្តធ្លាក់រាយប៉ាយនៅទូទាំងប្រទេស និងរដូវវស្សាចូលមកដល់នៅខែឧសភាខាងមុខនេះ។

នៅថ្ងៃទី២៩ ខែមេសានេះ លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រង់​គ្រោះ​មហន្តរាយ បានឱ្យដឹងថា ដើម្បីបង្ករទុកជាមុននៃគ្រោះមហន្តរាយនៅរដូវវស្សា គណៈកម្មាធិការជាតិ​គ្រប់គ្រង់គ្រោះមហន្តរាយ បានត្រៀមលក្ខណៈរួចរាល់ទាំងថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ។ការត្រៀមលក្ខណៈនោះមានដូចជា៖ សំភារៈបរិក្ខារ ស្បៀងអាហារ ​និងកងកម្លាំងជាដើម។លើសពីនេះ ​លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន​ចំពោះបាតុភូតជាតិ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ​ខណៈរដូវវស្សានឹងចូលមកនៅខែឧសភា ​ហើយនៅដើមរដូវវស្សានេះទៀតសោត និងមានផ្គរ រន្ទះខ្លាំងៗ។

ប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល អាកាសធាតុឡានីណា ក្នុងកម្រិតខ្ពស់ដល់ខែឧសភា ទើប​មានការប្រែប្រួល ហើយស្ថានភាពនេះ បានធ្វើឱ្យអាកាសធាតុមិនក្តៅខ្លាំង ​និងមានភ្លៀងកក់ខែ ធ្លាក់រាយប៉ាយតិចច្រើនសឹកគ្រប់ខេត្ត ​ដែលអំណោយផលល្អច្រើនដល់វិស័យកសិកម្ម។ ភ្ញៀងកក់ខែបានកាត់បន្ថយជាអតិបរមាការប្រឈមនឹងការខ្វះខាតទឹក​ ដែលបានកើតមានពីដើមឆ្នាំ ហើយក៏​បានបង្កលក្ខណៈងាយស្រួលដល់កសិករ ក្នុងការបង្កើនបរិមាណនៃការ​ដាំដុះ​ស្រូវប្រាំង​ផងដែរ។ ​នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ។

របាយការណ៍ ដដែលបន្តថា ក្នុងខែមីនា ​ឆ្នាំ២០២២ ​នៅក្នុងអន្តរកាលនៃរដូវរំហើយ​ និងរដូវប្រាំង ភ្លៀងកក់ខែ​បានធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរនៅតាមបណ្តាខេត្តជាច្រើន ជាមួយនឹងការ​កើត​មានផ្គរ រន្ទះ ​និងខ្យល់​បក់បោកខ្លាំងជាបន្តបន្ទាប់ ​ដែលបណ្តាលឱ្យ ផ្ទះរលំ​ និងខូច​ធ្ងន់ធ្ងរ ២២០ខ្នង ​ផ្ទះរបើកដំបូល​ និងខូចមធ្យម៨៥៦ខ្នង ​របើកដំបូលសាលារៀន ​៩អគារ មណ្ឌលសុខភាព១អគារ រងគ្រោះស្លាប់២នាក់ ​និងរបួស៦នាក់។

ដោយឡែករងគ្រោះដោយសារន្ទះបាញ់ស្លាប់មនុស្សចំនួន ៣នាក់ និងរបួស៤នាក់​ ខូចផ្ទះ២ខ្នង និងងាប់គោក្របី៥ក្បាល៕អត្ថបទ៖ ទូច សោភ័ណ



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm