លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី

2026/07/01 02:07:51 am        56


លោកប្រធានាធិបតី Volodymyr Zelenskyy បានបញ្ជាក់​ឱ្យ​ដឹង​ថា យោធាអ៊ុយក្រែន បានវាយប្រហារជាលើកទី២ លើ​មជ្ឈមណ្ឌលទំនាក់ទំនងផ្កាយរណប Dubna របស់រុស្ស៊ី នៅក្នុងតំបន់មូស្គូ នាថ្ងៃអង្គារ (ទី​៣០ ខេមិថុនា ឆ្នាំ២០២៦) ជា​យុទ្ធនាការវាយប្រហារកាន់តែទូលំទូលាយដែលផ្តោតលើទីតាំងបែបនេះ។

ដោយសំដៅទៅលើការវាយប្រហាររបស់អ៊ុយក្រែនចូល​ជ្រៅទៅ​ក្នុងទឹកដីរុស្ស៊ី លោក Zelenskyy បានឱ្យ​ដឹង​នៅលើកម្មវិធីផ្ញើសារ​ Telegram ថា៖ «ថ្ងៃនេះ ការ​ដាក់​ទណ្ឌកម្មរយៈចម្ងាយ​ឆា្ងយ​របស់យើង ប្រឆាំងនឹងរុស្ស៊ី សម្រាប់សង្គ្រាមនេះ បានទៅដល់មជ្ឈមណ្ឌលទំនាក់ទំនងអវកាស Dubna នៅក្នុងតំបន់មូស្គូម្តងទៀត​»។

លោក Zelenskyy បានបន្ត​ថា ទីតាំងនេះ ដែលមានចម្ងាយជាង ៥០០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន ត្រូវបានប្រើសម្រាប់ការឈ្លបយកការណ៍ និងសម្របសម្រួលសកម្មភាពរបស់កងកម្លាំងរុស្ស៊ី នៅអ៊ុយក្រែន។

អគ្គសេនាធិការយោធាអ៊ុយក្រែន បាន​ប្រាប់​ថា ទីតាំង​នេះ​ក៏បានរងការវាយប្រហារដោយ​អ៊ុយក្រែនផង​ដែរ កាលពីសប្តាហ៍មុន។ ហើយ​លោក Zelenskyy បានបន្ថែមថា កងកម្លាំងអ៊ុយក្រែន ទើបតែវាយប្រហារមជ្ឈមណ្ឌលរុស្ស៊ីស្រដៀងគ្នាចំនួន ៤ នៅក្នុងតំបន់មូស្គូ និង Vladimir។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែនបានលើកឡើង​ថា លោកបានអនុម័តយុទ្ធនាការរយៈពេល ៤០ថ្ងៃ ដើម្បី «បង្ខំ​» ឱ្យ​​រុស្ស៊ីព្រម​បញ្ចប់សង្គ្រាមរបស់ខ្លួន លើ​អ៊ុយក្រែន ដែលឥឡូវនេះស្ថិតនៅក្នុងឆ្នាំទី ៥ ហើយ​។

អ៊ុយក្រែនបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធា និងថាមពលរបស់រុស្ស៊ី ដោយយាន​ដ្រូន​ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលនាំ​ឲ្យមាន​ការខ្វះខាតប្រេងឥន្ធនៈនៅក្នុងតំបន់ខ្លះនៃប្រទេសរុស្ស៊ី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        152
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm