ស្ទឹងត្រែង៖ ខែមេសាគឺជាខែដែលក្ដៅបំផុតនៅក្នុងប្រទេសកម្ពុជា នៅខេត្តស្ទឹងត្រែង។ សីតុណ្ហភាពជាទូទៅលើសពី៤០អង្សា។ ជាសហគ្រាសធំជាងគេក្នុងការផលិតអគ្គិសនី ស្ថានីយវារីអគ្គិសនីសេសានក្រោម២ កំពុងបញ្ចេញអនុភាពរបស់ខ្លួន ដើម្បីផ្តល់នូវថាមពលស្អាតដែលមានស្ថិរភាព និងសុវត្ថិភាពជួយទៅដល់ការលើកស្ទួយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
អ្នកបំរើការនៅស្ថានីយវារីអគ្គិសនីសេសាន បានឲ្យដឹងថា៖ ក្នុងកំឡុងពេលពិនិត្យថែទាំម៉ាស៊ីន មានការងារជាច្រើន និងមានកិច្ចការក្រៅរោងចក្រជាច្រើនទៀតកំពុងបន្តការថែទាំ និងពិនិត្យដំណើរការជួសជុលម៉ាស៊ីនដោយយកចិត្តទុកដាក់ ដើម្បីត្រូវធានាថាស្ថានីយមានការដំណើរការដោយសុវត្ថិភាព និងស្ថិរភាព ផ្គត់ផ្គង់អគ្គិសនីស្អាតដល់តំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដោយគ្មានការរអាក់រអួល បើទោះបីជាសីតុណ្ហភាពខ្ពស់ ពន្លឺព្រះអាទិត្យក្ដៅខ្លាំងក៏ដោយ។
សូមបញ្ជាក់ថា ទំនប់ស្ថានីយវារីអគ្គិសនីសេសានក្រោម២ដែល ក្រុមហ៊ុន HuaNeng Group និងThe Royal Group សហការគ្នាសាងសង់នេះមានប្រវែង ៦ ៥០០ម៉ែត្រ និងដែលចាត់ទុកថាជា “ទំនប់វែងជាងគេនៅទ្វីបអាស៊ី” ។
ក្នុងនោះម៉ាស៊ីនភ្លើងអាចផ្ទុកបាន៤០ម៉ឺនគីឡូវ៉ាត់ ដែលទំហំផ្ទុកប្រហែលស្មើនឹង១ភាគ៥នៃម៉ាស៊ីនភ្លើងនៅក្នុងប្រទេសកម្ពុជា។ ក្នុងមួយឆ្នាំៗអាចផ្គត់ផ្គង់ភ្លើងបានដល់ ១៩.៧ពាន់លានគីឡូវ៉ាត់ក្នុងមួយម៉ោង។
តាមអ្នកបច្ចេកទេសនៅទីនេះ បញ្ជាក់ថា៖ នាបច្ចុប្បន្ននេះ នៅមិនទាន់ចូលទៅដល់រដូវទឹកឡើងនោះទេ ទន្លេនៅមានសភាពរីង ដូច្នេះជាស្ថានីយវារីអគ្គិសនីដែលអាចផ្ទុកអគ្គិសនីបានច្រើនជាងគេបំផុតនៅប្រទេសកម្ពុជាមួយ។ ចំណុចពិសេសគឺវាធានា និងគាំទ្រយ៉ាងរឹងមាំបំផុតនៅកំឡុងពេលទឹកស្រក។
តាមការសង្កេតឃើញថា៖ គិតត្រឹម ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២ ការផ្គត់ផ្គង់អគ្គិសនីរបស់ស្ថានីយវារីអគ្គិសនីសេសាននារដូវកាលទី១ នៃឆ្នាំ២០២២ កើនឡើងដល់ទៅ ២៤.៤៧% ប្រៀបជាមួយរដូវកាលទី១ នាឆ្នាំ២០២១ និងបានធានានូវការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ដល់ប្រទេសកម្ពុជា ជួយបង្កើននូវថាមពលដល់ការជួយលើស្ទួយសេដ្ឋកិច្ចប្រទេសកម្ពុជានាសម័យកូវីត៕





