ក្រុមអ្នកជួយសង្គ្រោះក្រិក កំពុងស្វែងរកមនុស្សដែលជាប់នៅខាងក្នុង បន្ទាប់ពីអគារផ្ទះល្វែងកម្ពស់ ៤ជាន់ បានបាក់រលំនៅក្នុងតំបន់ Petralona នៃទីក្រុងអាតែន នាថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦)។ នេះបើយោងតាមក្រុមពន្លត់អគ្គិភ័យ។
ក្រុមពន្លត់អគ្គិភ័យបានឱ្យដឹងថា មនុស្ស ៤នាក់ដែលតាមសេចក្ដីរាយការណ៍ដំបូង បានជាប់នៅក្នុងនោះ ត្រូវបានរកឃើញ ហើយមានសុវត្ថិភាព ប៉ុន្តែប្រតិបត្តិការនៅតែបន្តធ្វើ។
ក្រុមពន្លត់អគ្គិភ័យបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមនាវិកដែលមានសត្វសុនខជួយសង្គ្រោះ បានរុករកតាមគំនរបាក់បែក ខណៈពេលដែលកងកម្លាំងផ្សេងទៀត កំពុងត្រៀមខ្លួនជាស្រេច។
គេមិនទាន់ច្បាស់ដឹងនោះទេថា អ្វីជាមូលហេតុនាំឲ្យមានការដួលរលំអគារដែលមានផ្ទះល្វែងចំនួន ៧ខ្នងនេះ។ តែក្រុមពន្លត់អគ្គិភ័យបានបញ្ជាក់ថា ការងារសាងសង់ កំពុងដំណើរការនៅក្នុងអគារដែលនៅជាប់គ្នា៕