លោក ​Zelenskyy ​និយាយ​ថា មី​ស៊ី​ល​វាយប្រហារ​ក្រុង​គី​វ បន្ទាប់ពី​ជំនួប​ជាមួយ​ប្រមុខ​ UN

2022/04/29 09:42:57 pm        1.9 K

​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​ថា មី​ស៊ី​ល​ចំនួន ៥​គ្រាប់​បាន​វាយប្រហារ​លើ​ទីក្រុង​គី​វ បន្ទាប់ពី​ជំនួប​របស់​លោក​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​និយាយ​ថា ភ្លាមៗ​បន្ទាប់ពី​កិច្ច​ពិភាក្សា​របស់​លោក​ជាមួយ​លោក Guterres ក្នុង​ទីក្រុង​គី​វ​បាន​បញ្ចប់ រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ចំនួន ៥​​គ្រាប់​ចូល​មក​កាន់​ទីក្រុង​នេះ​។ នេះ​អាច​និយាយ​បាន​អំពី​អាកប្បកិរិយា​ពិត​របស់​រុស្ស៊ី​ចំពោះ​ស្ថាប័ន​ពិភពលោក​។​ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​មក​ដល់​ទី​ក្រុង Bucha របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ អង្គការសហប្រជាជាតិ​កំពុង​ប្រឹងប្រែង​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​និង​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​ដោយ​សន្តិវិធី​។ ប្រមុខ​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅ​ពេល​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង Borodianka ថា​ គ្មាន​វិធី​ណា​ដែល​សង្គ្រាម​អាច​ទទួល​យក​បាន​ក្នុង​សតវត្សរ៍​ទី​២១ ​នេះ​នោះ​ទេ​។​

​ជាមួយគ្នានេះ​លោក Zelenskyy បាន​អរគុណ​ដល់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ដែល​បាន​ស្នើសុំ​ថវិកា​ថ្មី​ចំនួន ៣៣ពាន់​លាន​ដុល្លារ​អាមេរិកដើម្បី​ជួយ​គាំទ្រដល់​ប្រទេសអ៊ុយ​ក្រែ​ន ហើយ​លោក​សង្ឃឹមថា​សភា​នឹង​អនុម័ត​សំណើ​នេះក្នុងពេលឆាប់ៗ​។ ប្រធានាធិបតីលោក Biden បាន​និយាយថា ​ផលវិបាក​អវិជ្ជមាន​សម្រាប់​ពិភព លោក​ទាំងមូល​ពី​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន និង​មកលើ​លទ្ធិប្រជាធិបតេយ្យ​គឺធំធេង​ណាស់ ដូច្នេះ​បើ​ប្រៀបធៀប​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​គឺ​ចាំបាច់​។ លោក​និយាយ​ថា រួមគ្នា​យើង​ពិតជា​អាច​បញ្ឈប់​ការវាយលុក​របស់​រុស្ស៊ី និង​ការពារ​សេរីភាព​នៅ​ទ្វីប​អឺរ៉ុប​ដោយ​ភាព​ជឿជាក់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm       
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm