ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូល​របស់ខ្លួន​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់សម្រេចបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន

2026/07/01 10:15:46 am        148

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សម័យ​ប្រជុំរដ្ឋសភានាពេលនេះ មានរបៀបវារៈចំនួនពីររួមមាន៖

ទី១៖ ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧។

ទី២៖ របាយការណ៍សង្ខេបស្ដីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៧។

ក្នុងព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនរដ្ឋសភា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានថ្លែងនូវសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិ។ ជាមួយគ្នានេះ ព្រះករុណាជីវិតលើត្បូង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះរដ្ឋសភាក៏ដូចជារាជរដ្ឋាភិបាល ដែលបានបំពេញតួនាទីភារកិច្ច របស់ខ្លួនទទួលបានលទ្ធផលជាទីមោទនៈបំផុត ក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។

ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានមានព្រះរាជអង្គការថា ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងរយៈពេលកន្លងមកនេះ រដ្ឋសភាបានបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន។ ការបំពេញតួនាទីស្នូលរបស់រដ្ឋសភាប្រកបដោយគណនេយ្យភាពខ្ពស់ គឺស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងច្បាប់មានជាធរមានផ្សេងៗទៀត។

ព្រះករុណាជាអម្ចាស់ បានមានព្រះរាជបន្ទូលថា ការអនុម័តច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការផ្តល់សច្ចាប័នលើអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) កាលពីពេលថ្មីៗនេះ ពិតជាសមស្រប និងមានសារៈសំខាន់បំផុត ក្នុងការអនុវត្តការពង្រឹងខឿនការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី ព្រមទាំងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ដែនសមុទ្រ និងធនធានសមុទ្រ ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយៗទៀត។

សមាជិក សមាជិការដ្ឋសភាគ្រប់រូប បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេសយ៉ាងសស្រាក់សស្រាំ ដោយបានសិក្សាស្វែងយល់អំពីសុខទុក្ខ ក្តីកង្វល់ តម្រូវការ និងដោះស្រាយបញ្ហាប្រឈម ព្រមទាំងសំណូមពរនានា ជាពិសេសបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតីរួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរ និងឯកភាពជាតិ តាមរយៈការជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់កងកម្លាំងវីរយុទ្ធជនការពារជាតិជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែន ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការឆ្លើយតបទាំងនៅកម្រិតថ្នាក់ជាតិ និងអន្តរជាតិ ដោយមធ្យោបាយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ចំពោះការឈ្លានពានពីសំណាក់ប្រទេសជិតខាង។ ការណ៍នេះ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីកម្លាំងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ជាប្រជាជាតិដែលស្នេហាសន្តិភាព ស្អប់ខ្ពើមសង្រ្គាម និងគោរពច្បាប់អន្តរជាតិ។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានសម្រេចនូវសមិទ្ធផលធំធេងគួរជាទីមោទនៈ ជាពិសេសការបន្តធានារក្សាបាននូវសុខសន្តិភាព ស្ថិរភាពផ្ទៃក្នុងប្រទេសយ៉ាងពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងរក្សាបាននូវលំនឹងម៉ាក្រូសេដ្ឋកិច្ច លើកស្ទួយជីវភាពប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ តាមរយៈការទាក់ទាញការវិនិយោគ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើតឱកាសការងារ ការបង្កើនសមត្ថភាពនៃការផលិត ការពង្រឹងខ្សែច្រវ៉ាក់នៃការផលិត និងការប្រើប្រាស់ផលិតផលក្នុងស្រុក។

ព្រះករុណាជាអម្ចាស់ បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមបន្តរួបរួមគ្នាជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ក្រោមស្មារតីស្នេហាជាតិស្មោះស្ម័គ្រ ជឿជាក់ និងគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងកសាងមាតុភូមិនៃយើងឱ្យកាន់តែរីកចម្រើនជឿនលឿនថែមទៀត ដោយត្រូវបន្តធ្វើកំណែទម្រង់ និងទំនើបកម្មស្ថាប័នរដ្ឋ ដោយយកពលរដ្ឋជាស្នូល។

ចំពោះលទ្ធលការងារ៣ខែ ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦វិញ ថ្នាក់ដឹកនាំរដ្ឋសភា សមាជិក សមាជិកាទំាងអស់បានបំពេញតួនាទីប្រកបដោយភាពបុរេសកម្ម និងស្មារតីទទួលខុសត្រូវ សម្រេចបានលទ្ធផលគួរជាទីមោទនៈ លើមុខងារនីតិកម្ម មុខងារភាពជាតំណាង និងមុខងារតាមដានការអនុវត្តច្បាប់ ព្រមទំាងការងារការទូតសភា។ នៅក្នុងនោះលើមុខងារនីតិកម្មរយៈពេលបីខែមកនេះ រដ្ឋសភាបានអនុម័តច្បាប់សំខាន់ៗ មានច្បាប់ស្តីពីកាតព្វកិច្ចយោធា ច្បាប់ស្តីពីការយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ជាដើម៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ ពីរឆ្នាំមកនេះ ទិន្នផលត្រីមានកំណើនច្រើន ក្រោយមានការបង្ក្រាបបទល្មើស និងអភិរក្សបានល្អ
2026/07/01 12:30:04 pm        1
ក្រសួងសេដ្ឋកិច្ចឱ្យបញ្ឈប់រាល់ការផ្តល់ ឬប្តូរជារង្វាន់លើផលិតផលគ្រឿងស្រវឹងចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត
2026/07/01 12:28:00 pm        1
សម្តេចធិបតី បញ្ជាឱ្យស៊ើបអង្កេតរកមុខជនបំផុសបំផុលប្រជាពលរដ្ឋឱ្យចេញឆក់ត្រីនៅបឹងទន្លេសាប
2026/07/01 12:21:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី៖ ពីរឆ្នាំមកនេះ ទិន្នផលត្រីមានកំណើនច្រើន ក្រោយមានការបង្ក្រាបបទល្មើស និងអភិរក្សបានល្អ

2026/07/01 12:30:04 pm
​ក្រសួងសេដ្ឋកិច្ចឱ្យបញ្ឈប់រាល់ការផ្តល់ ឬប្តូរជារង្វាន់លើផលិតផលគ្រឿងស្រវឹងចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត
2026/07/01 12:28:00 pm
​សម្តេចធិបតី បញ្ជាឱ្យស៊ើបអង្កេតរកមុខជនបំផុសបំផុលប្រជាពលរដ្ឋឱ្យចេញឆក់ត្រីនៅបឹងទន្លេសាប
2026/07/01 12:21:54 pm
​ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ តទៅប្រជាពលរដ្ឋខ្មែរចំណាកស្រុក​អាចធ្វើអត្ត​សញ្ញាណបណ្ណសញ្ជាតិខ្មែរ​នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្តតែម្ដង
2026/07/01 12:16:40 pm
​សម្ដេចធិបតី៖ រដ្ឋាភិបាលចាត់ទុកវិស័យកសិកម្មគឺជាក្រពះ និងមច្ឆជាតិ គឺជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ
2026/07/01 11:57:45 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/30 05:21:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/01 12:09:30 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/01 02:41:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am