មេដឹកនាំកូរ៉េខាងជើង Kim Jong Un សរសើរ «ឆន្ទៈដ៏រឹងមាំ» ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយលោក Xi Jinping

2026/07/01 05:19:36 pm        73

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន (Kim Jong Un ) បានសន្យាថានឹងបន្តពង្រឹងចំណងមិត្តភាពជាមួយប្រទេសចិន និងបានហៅកិច្ចប្រជុំកំពូលថ្មីៗនេះជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីង (Xi Jinping) ថាជា «ឱកាសប្រវត្តិសាស្ត្រ» ក្នុងការជំរុញទំនាក់ទំនងជាមួយប្រទេសជិតខាងដ៏ធំរបស់លោក។

នៅក្នុងសារអបអរសាទរមួយផ្ញើទៅកាន់លោកស៊ី ក្នុងឱកាសខួបលើកទី ១០៥ នៃការបង្កើតបក្សកុម្មុយនិស្តចិន លោកគីម បាននិយាយថា ជំហររបស់ទីក្រុងព្យុងយ៉ាងគឺដើម្បីអភិវឌ្ឍទំនាក់ទំនងជាមួយទីក្រុងប៉េកាំងជាលំដាប់ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) គ្រប់គ្រងដោយរដ្ឋនៅថ្ងៃពុធ១កក្កដានេះ។

លោកគីម បាននិយាយក្នុងសារនោះថា វាគឺជាជំហរដ៏រឹងមាំរបស់គណបក្ស និងរដ្ឋាភិបាលរបស់ពួកលោកក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងកូរ៉េខាងជើង និងចិន ដោយមានឫសគល់យូរអង្វែង និងប្រវត្តិសាស្ត្រ និងសង្គមនិយមជាស្នូលរបស់ទំនាក់ទំនងទាំងនោះ។

លោកគីម បាននិយាយថា «កិច្ចប្រជុំកំពូលទីក្រុងព្យុងយ៉ាងថ្មីៗនេះ គឺជាឱកាសប្រវត្តិសាស្ត្រមួយ នៃការពង្រឹងមិត្តភាព និងការជឿទុកចិត្តគ្នារវាងប្រទេសទាំងពីរ» ដោយបន្ថែមថា មេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវ «ឆន្ទៈដ៏រឹងមាំ» របស់ខ្លួន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ផ្លូវការរបស់កូរ៉េខាងត្បូង ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងព្យុងយ៉ាង នៅថ្ងៃទី៨ និងទី៩ ខែមិថុនា កន្លងទៅថ្មីៗនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងរយៈពេលជិតប្រាំពីរឆ្នាំ៕

 

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm