ហុងគ្រី និងស្លូវ៉ាគី គ្របដណ្ដប់ដោយកំណត់ត្រាសីតុណ្ហភាពថ្មីខណៈរលកកម្ដៅធ្ងន់ធ្ងរវាយប្រហារពាសពេញអឺរ៉ុបកណ្តាល

2026/07/01 06:28:53 pm        73

ហុងគ្រី និងប្រទេសជិតខាងស្លូវ៉ាគី បានកត់ត្រាកំណត់ត្រាសីតុណ្ហភាពថ្មីកាលពីថ្ងៃអង្គារ៣០មិថុនាសប្ដាហ៍នេះ ខណៈរលកកម្ដៅធ្ងន់ធ្ងរបានគ្របដណ្ដប់ពាសពេញអឺរ៉ុបកណ្តាល។

ប្រទេសបារាំងបានកត់ត្រា ការស្លាប់យ៉ាងហោចណាស់១.០០០នាក់ ពាក់ព័ន្ធនឹងកម្ដៅចាប់ពីថ្ងៃពុធដល់ថ្ងៃអាទិត្យសប្ដាហ៍មុន។នៅក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម X ប្រមុខអង្គការសុខភាពពិភពលោក គឺលោក Tedros Adhanom Ghebreyesus បាននិយាយថា ការស្លាប់ជាង១.៣០០ នាក់ត្រូវបានកត់ត្រាចាប់តាំងពីថ្ងៃទី ២១ ខែមិថុនា ដែលជាប់ទាក់ទងនឹងសីតុណ្ហភាពខ្ពស់នៅអឺរ៉ុប។

យោងតាមសេវាអាកាសធាតុរបស់ស្លូវ៉ាគី ប្រទេសនេះបានកត់ត្រាកំណត់ត្រាខ្ពស់បំផុតថ្មីគឺ៤១,៣ អង្សាសេ លើសពីកំណត់ត្រាខ្ពស់បំផុតមុន ៤១ អង្សាសេ ដែលកំណត់ត្រឹមតែមួយថ្ងៃមុន។ កំណត់ត្រាថ្មីនេះត្រូវបានវាស់ស្ទង់នៅទីក្រុង Kamenica nad Hronom នៅភាគខាងត្បូងស្លូវ៉ាគី ជិតព្រំដែនហុងគ្រី។

សេវាអាកាសធាតុជាតិហុងគ្រី HungaroMet បាននិយាយនៅក្នុងវីដេអូលើបណ្ដាញសង្គមហ្វេសប៊ុកថា នៅទូទាំងព្រំដែន សីតុណ្ហភាពបានឡើងដល់៤២ អង្សាសេ នៅទីប្រជុំជន Szecseny ដោយលើសពីកំណត់ត្រាមុន ៤១,៩អង្សាសេ ពីឆ្នាំ២០០៧ ។

ការរឹតបន្តឹងលើការប្រើប្រាស់ទឹកត្រូវបានអនុវត្តលើក្រុងមួយចំនួននៅក្នុងប្រទេសទាំងពីរ ដែលស្ថិតនៅកម្រិតជូនដំណឹងអំពីកម្ដៅខ្ពស់បំផុតអស់រយៈពេលជាច្រើនថ្ងៃមកហើយ។

កន្លែងជាច្រើន រួមទាំងទីក្រុងនីត្រា (Nitra)ភាគកណ្តាល កំពុងប្រឈមនឹងការកង្វះទឹកស្អាត ដោយរថយន្តដឹកទឹក ត្រូវបានដឹកជញ្ជូនផ្គត់ផ្គង់ទឹកដល់ប្រជាជន។

នៅក្នុងភូមិមួយរបស់ប្រទេសហុងគ្រី ដែលមានភ្នំខ្ពស់នៅភាគពាយ័ព្យនៃរដ្ឋធានី ប៊ុយដាប៉ែស ប្រជាជនបានយកធុងជ័រ និងដបមកចាក់ទឹកនៅរទេះទឹកតាមដងផ្លូវ ក្នុងពេលកម្ដៅដ៏ក្តៅគគុក ៤១អង្សាសេ ខណៈម៉ាស៊ីនទឹកបានរីងស្ងួត។

នាយករដ្ឋមន្ត្រីហុងគ្រី លោក Peter Magyar បានជំរុញឱ្យប្រជាជនប្រើប្រាស់ទឹកក្នុងកម្រិតមធ្យម និងជៀសវាងការប្រើប្រាស់ដែលមិនចាំបាច់ ដូចជាការស្រោចទឹកស្មៅ និងលាងរថយន្តជាដើម៕

 

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm