អ៊ីរ៉ង់៖ ពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលលោក Khamenei នឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកក្កដា

2026/07/01 06:40:03 pm        69

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei នឹងចាប់ផ្តើមនៅទីក្រុងតេអេរ៉ង់នៅថ្ងៃទី៤ ខែកក្កដា ហើយបញ្ចប់ដោយការបញ្ចុះសពរបស់លោកនៅទីក្រុង Mashhad ភាគឦសាន នៅថ្ងៃទី៩ ខែកក្កដា។ លោក Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ កាលពីខែកុម្ភៈ។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារតាមអាកាសបានសម្លាប់លោក Khamenei ក្នុងយុទ្ធនាការយោធាដើម្បីផ្តួលរំលំរដ្ឋាភិបាលសាធារណរដ្ឋអ៊ីស្លាម។ បន្ទាប់ពីមរណភាពបស់លោក អ៊ីរ៉ង់បានតែងតាំង លោក Mojtaba Khamenei ឱ្យឡើងកាន់តំណែងជំនួសឪពុករបស់លោកជាមេដឹកនាំកំពូលរបស់ប្រទេស។ រូបភាពធំៗរបស់ លោក Ayatollah Ali Khamenei ត្រូវបានដាក់បង្ហាញក្នុងទីក្រុងតេអេរ៉ង់កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ខណៈក្រុមការងារបានប្រញាប់ប្រញាល់រៀបចំសម្រាប់ពិធីបុណ្យសពរបស់លោក។

ពិធីបុណ្យសពដែលដំបូងឡើយត្រូវបានពន្យារពេលខណៈសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកាន់តែខ្លាំងឡើងនឹងប្រព្រឹត្តទៅខណៈអ៊ីរ៉ង់និងសហរដ្ឋអាមេរិក គាំទ្របទឈប់បាញ់ដ៏ផុយស្រួយបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមដើម្បីបញ្ឈប់ជម្លោះ។ លោក Khamenei ត្រូវបានសម្លាប់ក្នុងអាយុ ៨៦ ឆ្នាំ នៅរដ្ឋធានី ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ជាថ្ងៃដំបូងនៃសង្គ្រាម។ ពិធីបុណ្យសពជាសាធារណៈរបស់លោកនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ដោយសពរបស់លោកត្រូវបានដាក់តម្កល់ឲ្យចូលគោរពនៅក្នុងអគារដ៏ធំមួយនៅទីក្រុងតេអេរ៉ង់ភាគកណ្តាល។ យោងតាមមន្ត្រីបានឲ្យដឹងថា ពិធីនេះត្រូវបានគេរំពឹងថានឹងមានអ្នកចូលរួមកាន់ទុក្ខចន្លោះពី ១៥ ទៅ២០ លាននាក់ ដែលនឹងក្លាយជាពិធីបុណ្យសពរដ្ឋធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

 

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm