មន្ត្រីអាហារូបករណ៍កយកាចំនួនបួននាក់ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីសាធារណរដ្ឋកូរ៉េ បាទទួលសញ្ញាប័ត្រពីប្រធានតំណាងកយកាប្រចាំកម្ពុជា

2022/04/29 02:54:03 pm        290

ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា)ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានប្រគល់សញ្ញាប័ត្រជូនដល់មន្ត្រីអាហារូបករណ៍កយកាចំនួន៤នាក់ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត)ដោយជោគជ័យនៅសាកលវិទ្យាល័យ ហាល់លីម (Hallym) និង វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់របស់ប្រទេសកូរ៉េ(KAIST) តាមរយៈកម្មវិធីអាហារូបករណ៍ របស់ទីភ្នាក់ងារកយកា។

​មន្ត្រីអាហារូបករណ៍កយកាពីរនាក់គឺកញ្ញា ជា ណាវិន មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)កម្ពុជា និងលោក កែវ ហាក់ មកពីក្រសួងអភិវឌ្ឍន៍ជនបទ(MRD)កម្ពុជា បានបញ្ចប់ការសិក្សាដោយជោគជ័យ និង បានឆ្លងកាត់ការវាយតម្លៃនិក្ខេបបទសម្រាប់ "ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់គោលនយោបាយសាធារណៈ(ជំនាញគោលនយោបាយការប្រែប្រួលអាកាសធាតុ)" នៅសាលាបញ្ចប់ការសិក្សា សាកលវិទ្យាល័យហាល់លីម (Hallym) ក្នុងទីក្រុង Chuncheon ខេត្ត GangWon-Do នៃសាធារណរដ្ឋកូរ៉េ។

 មន្ត្រីអាហារូបករណ៍កយកាពីរនាក់ទៀតរួមមានលោកនៃស៊ីវណ្ណសាក់ប្រធានផ្នែក នៃនាយកដ្ឋានលទ្ធកម្មនៃអគ្គិសនីកម្ពុជា (EDC) និង លោកស្រី សឿនកណ្ណិកា ប្រធានស្តីទីការិយាល័យ នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ)បានបញ្ចប់ការសិក្សាដោយជោគជ័យ និងបានឆ្លងកាត់ការវាយតម្លៃនិក្ខេបបទសម្រាប់ "ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម - Master of Business Administration (Majoring in Social Entrepreneurship)” ដែលបានសិក្សាចាប់តាំងពីខែសីហា ឆ្នាំ២០២0 ដល់ខែកុម្ភៈ ឆ្នាំ២០២២ នៅ Graduate School of management, the College of Business, Korea Advanced Institute of Science and Technology (KAIST) ទីក្រុងសេអ៊ូល, សាធារណរដ្ឋកូរ៉េ។

 លោក នោ ហ្យន់ជូន(Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) ប្រចំានៅប្រទេសកម្ពុជាបានស្វាគមន៍ និងអបអរសាទរចំពោះបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត)របស់ពួកគេ។ ទោះបីមានការលំបាកក្នុងស្ថានភាពជំងឺកូវីដ -១៩ ក៏ដោយទីភ្នាក់ងារកយកាបានសន្យាបន្តជួយដល់កម្ពុជា និងផ្តល់អាហារូបករណ៍ ព្រមទាំងឱកាសបណ្តុះបណ្តាលបន្ថែមទៀតក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ។

 កម្មវិធីCIAT(ការពង្រឹងសមត្ថភាព និងការរីកចម្រើនសម្រាប់ថ្ងៃស្អែក) របស់ ទីភ្នាក់ងារកយកាដែលជាកម្មវិធីអាហារូបករណ៍ គឺជាកម្មវិធីបណ្តុះបណ្តាលផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស (HRD) ឈានមុខគេរបស់ប្រទេសកូរ៉េ ដែលទីភ្នាក់ងារកយកាធ្វើការអញ្ជើញមន្ត្រីរាជការ វិស្វករ អ្នកស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលនឹងដើរតួជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសពួកគេ និងផ្តល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពតាមរយៈការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យារបស់ប្រទេសកូរ៉េសម្រាប់ការអភិវឌ្ឍន៍។ ដើម្បីសម្រេចបាននូវបេសកកម្មនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) បានចាប់ផ្តើមប្រតិបត្តិការ អាហារូបករណ៍កម្រិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ជាមួយសាកលវិទ្យាល័យល្បីៗ នៅប្រទេសកូរ៉េ ចំនួន២០ នៅក្នុងវិស័យកសិកម្ម វិស័យអភិវឌ្ឍជនបទ វិស័យអប់រំ វិស័យអភិបាលកិច្ច វិស័យបច្ចេកវិទ្យា និង វិស័យបរិស្ថាននិងថាមពល។

KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធីនានាក្នុងប្រទេសកម្ពុជា ដែលមានគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស។ ចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ២០២១ ការិយាល័យ KOICAប្រចាំកម្ពុជាបានគាំទ្រមន្ត្រីរដ្ឋាភិបាលប្រមាណជា៣៣៦៨ នាក់។ ក្នុងចំណោមនោះមានកម្មសិក្សាការី កម្មវិធីអាហារូបករណ៍ របស់ទីភ្នាក់ងារកយកាចំនួន២០៧នាក់៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm