វិធានការទប់ស្កាត់នេះ សម្រេចបានតាមរយៈការអនុវត្តច្បាប់ទប់ស្កាត់ការបំពុលបរិស្ថាន និងធានាសុខភាព របស់ប្រជាពលរដ្ឋរស់នៅល្អប្រសើរ។ សមិទ្ធផលនេះសម្រេចបានក្រោមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលសរសរស្តម្ភទី១ គឺផ្តោតលើភាពស្អាត (រួមមានភាពស្អាតក្នុងទឹក លើដី និងលើមេឃ) ។
សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ន ក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានតាមដានទិន្នន័យនៃការបញ្ចេញសំណល់រាវ ជាប្រចាំ តាមរោងចក្រ និងសហគ្រាសចំនួន ៦៤ ទីតាំង ដែលបានចូលរួមអនុវត្តច្បាប់ និងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក ដែលអាចបញ្ជូនទិន្នន័យផ្ទាល់មកកាន់ក្រសួងបរិស្ថាន។
គិតចាប់ពីឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា សរុបប្រមាណជា៣៣ លានម៉ែត្រគូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈឡើយ៕







