ក្មេងប្រុស​អាយុ​៦​ឆ្នាំ ​វិជ្ជមាន​កូ​វីដ​១៩​ បង្ហាញ​ពី​ភាព​រឹងមាំ​ និង​ក្លាហាន បាន​រំជួលចិត្ត​ដល់​មហាជន​តាម​បណ្តាញ​សង្គម

2021/04/27 09:59:58 am        540



ភ្នំពេញ ៖ ​ខណៈដែល​កម្ពុជា​កំពុង​ជួប​ប្រឈម​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​ហើយ​មាន​ករណី​ឆ្លង​ថ្មី​កូ​វីដ​១៩​ រៀងរាល់​ថ្ងៃនោះ ​ជំងឺ​នេះ ​ឆ្លង​មិន​រើសមុខ ក្មេង ចាស់ ប្រុស​ស្រី ឬ​ ជាតិ​សាសន៍​ណា​នោះទេ ​ជាក់​ស្តែង​នៅ​យប់​ថ្ងៃទី​១៩ ​ខែមីនា​ម្សិលមិញ ​ក្រុមការងារ​សុខាភិបាល​ បាន​ទៅ​ទទួល​កុមារា​អាយុ​៦ឆ្នាំ ​នៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ​ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ បាន​ឆ្លង​មេរោគ​កូ​វីដ​១៩​ពី​ម្តាយ​។


តាមរយៈ​រូបភាព និង វីដេអូ ខ្លី​ប៉ុន្មាន​វិនាទី ​ដែល​បង្ហាញ​ពី​ភាព​ក្លាហាន ​និង​រឹងមាំ​របស់​ក្មេងប្រុស​តូច ស្ពាយ​កាតា​ប​ពីក្រោយ ​និង យួរ​ថង់​មួយ​នៅ​ដៃ​ ដើរចូល​រថយន្ត​ពេទ្យ ​ដោយ​មិន​មាន​យំ ឬ​ ប្រកែក​នោះឡើយ​ ធ្វើ​អោយ​មហាជន​រំជួលចិត្ត ​ ខ្លះ​ស្រក់​ទឹកភ្នែក ​ចែករំលែក​រូបភាព ​និង​វីដេអូ ភ្ជាប់​ការ​សរសេរ​សារ​ខ្លីៗ​ជាច្រើន ​លើកទឹកចិត្ត​ក្មេង​តូច​ម្នាក់នេះ និង ជូរ​ពរ​អោយ​ឆាប់​បានជា​សះស្បើយ​។ អ្នកលេង​បណ្តាញ​សង្គម ​ជាពិសេស​ហ្វេ​ស​ប៊ុ​ក​ជាដើម​ មាន​ខ្លះ​បាន​ធ្វើជា​រូបភាព​បែប​គំនូរ​ពី​កុមារា​អាយុ​៦​ឆ្នាំនេះ ​បង្ហាញ​ពី​ការ​ជំរុញ​ទឹកចិត្ត​ ក្លាហាន ​ដើម្បី​ជំនះ​ស្ថានភាព​ឆ្លង​ជំងឺ​កូ​វីដ​១៩​ នេះ​ផងដែរ ។

លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​លើកឡើងថា វីរុស​កូ​វីដ​-១៩ ​កំពុងតែ​វ៉ៃ​លុក​យើង​ហើយ ​ សូម្បីតែ​កុមារ​អាយុ ៦​ឆ្នាំ​ក៏​វា​មិន​លើកលែង​ឱ្យ​ដែរ​។​ បញ្ហាសំខាន់​របស់​បុគ្គល​គ្រប់រូប​ដែល​ជា​មនុស្ស​ពេញវ័យ​នៅពេលនេះ ​គ្មាន​អ្វីដែល​ល្អប្រសើរ​ជាង​ការ​នៅផ្ទះ កុំ​ចេញ​ក្រៅ​ផ្ទះ បើ​មិន​ចាំបាច់ បើ​ចាំបាច់​ត្រូវ​ចេញ ​ សុំ​អនុវត្តន៍​វិធានការ​ ៣​ការពារ និង ៣​កុំ ​ដែល​បាន​ដាក់​ចេញ​ដោយ​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ឱ្យ​អនុវត្តន៍​ទាំងអស់គ្នា​ ឱ្យ​បាន​ម៉ឺងម៉ាត់​ជាទីបំផុត ។


សូមបញ្ជាក់ថា កុមារា អាយុ ៦​ឆ្នាំ​ដែល​ទទួល​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩​ ឆ្លង​ពី​ម្តាយ​អាយុ ៣១ ឆ្នាំ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ​និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ​បញ្ជូន​ដាក់​អោយ​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ​ក្រេ​ត​ឌុ​ក ​និង​បាន​ជួបជុំ​ជាមួយ​ម្តាយ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅ​ទីនោះ​ផង​ដែរ​៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm