មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-អាមេរិក បញ្ជាក់ការប្តេជ្ញាចិត្តក្នុងការពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កងទ័ពជើងគោកទាំងពីរ

2026/07/01 01:38:05 pm        112

នៅថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេ​បញ្ជាការ​រង​ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម នាយឧត្តមសេនីយ៍ RONALD P. CLARK មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក បាន​ជួប​ពិភាក្សា​ការងារតាមប្រព័ន្ធវីដេអូ ដើម្បីពិនិត្យវឌ្ឍនភាព និងពិភាក្សាអំពី​ទិស​ដៅនៃ​​កិច្ច​សហ​ប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ដែលសម្រេចបានក្នុងរយៈពេលកន្លងមក។ ជាពិសេស លទ្ធផលនៃកិច្ចប្រជុំក្រុមការងារកងទ័ពជើងគោក (Army Staff Talks) ដែលបានកំណត់ទិសដៅច្បាស់លាស់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត ព្រមទាំងវឌ្ឍនភាពនៃការរៀបចំសមយុទ្ធឆ្មាំអង្គរ ឆ្នាំ២០២៧ (Angkor Sentinel 2027) ដែលនឹងរួមចំណែកលើកកម្ពស់សមត្ថភាពប្រតិបត្តិការរួម ការផ្លាស់ប្តូរបទពិសោធន៍ និងការកសាងទំនុកចិត្តរវាងកងទ័ពទាំងពីរ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ និងបានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម រួមមាន៖ ការហ្វឹកហ្វឺន ការកសាងសមត្ថភាព និងការផ្លាស់ប្តូរអ្នកជំនាញ (SMEE) លើវិស័យដែលជាអាទិភាពរួម សំដៅលើកកម្ពស់មិត្តភាព ទំនុកចិត្ត និងភាពជាដៃគូរវាងកងទ័ព និងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

កម្ពុជាពន្លឿនការផលិតផលិតផលសម្រេចបង្កើនតម្លៃបន្ថែម និងពង្រឹងភាពធន់សេដ្ឋកិច្ច
2026/07/01 02:51:34 pm        2
ពលករខ្មែរចំនួន៥១នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
2026/07/01 02:41:53 pm        1
កម្ពុជាបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនទេសចរអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆមាសទី១
2026/07/01 02:17:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាពន្លឿនការផលិតផលិតផលសម្រេចបង្កើនតម្លៃបន្ថែម និងពង្រឹងភាពធន់សេដ្ឋកិច្ច

2026/07/01 02:51:34 pm
​ពលករខ្មែរចំនួន៥១នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
2026/07/01 02:41:53 pm
​កម្ពុជាបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនទេសចរអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆមាសទី១
2026/07/01 02:17:10 pm
​ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរខួបលើកទី៨ នៃការទទួលបានឯតទគ្គកម្ម «ក្រមាវែង​ជាង​គេ​បំផុត​លើពិភពលោក» ១កក្កដា២០១៨-១កក្កដា ២០២៦
2026/07/01 02:01:19 pm
​ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាល​ជំនាញ​ដោយឥតគិតថ្លៃ​ជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋខេត្ដបន្ទាយមានជ័យនាចុងសប្ដាហ៍នេះ
2026/07/01 01:46:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/30 05:21:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/01 07:35:33 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/01 07:33:02 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am