កម្ពុជាពន្លឿនការផលិតផលិតផលសម្រេចបង្កើនតម្លៃបន្ថែម និងពង្រឹងភាពធន់សេដ្ឋកិច្ច

2026/07/01 02:51:34 pm        95

រាជរដ្ឋាភិបាលកម្ពុជាពន្លឿនការផ្លាស់ប្តូររបស់ខ្លួនពីការនាំចេញវត្ថុធាតុដើមទៅជាផលិតផលសម្រេច និងតម្លៃបន្ថែម ក្នុងគោលបំណងជំរុញភាពធន់នឹងសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើការនាំចូលដោយផ្តល់អាទិភាពដល់ផលិតកម្មក្នុងស្រុក។

ជាក់ស្តែង អ្នកតំណាងឱ្យ ម្ចាស់សិប្បកម្មផលិតទឹកដោះគោពីស្វាយចន្ទី បានឱ្យដឹងថា ការកែច្នៃគ្រាប់ស្វាយចន្ទីទៅជាទឹកដោះគោ មិនត្រឹមតែជួយបង្កើនតម្លៃផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាជម្រើសថ្មីសម្រាប់អ្នកប្រើប្រាស់ និងបើកឱកាសឱ្យផលិតផលខ្មែរប្រកួតប្រជែងនៅលើទីផ្សារកាន់តែប្រសើរ។

ដោយឡែក តំណាងឱ្យម្ចាស់សិប្បកម្មកែច្នៃស្វាយចន្ទី បានលើកឡើងថា ការកែច្នៃក្នុងស្រុកអាចបង្កើនតម្លៃផលិតផលបានច្រើនជាងការលក់ជាវត្ថុធាតុដើម ព្រមទាំង ជួយពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុក និងបង្កើតការងារដល់ប្រជាជននៅតាមមូលដ្ឋាន។ ស្រដៀងគ្នានេះដែរ ម្ចាស់សិប្បកម្មកែច្នៃផលិតផលត្រី បានអះអាងថា ការបំលែងត្រីស្រស់ទៅជាផលិតផលសម្រេច អាចរក្សាគុណភាពបានយូរ បង្កើនតម្លៃបន្ថែម និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារកាន់តែទូលំទូលាយ ដែលជួយបង្កើនប្រាក់ចំណូលដល់អ្នកផលិត និងអ្នកនេសាទ។

ជាការកត់សម្គាល់ ការរីកចម្រើនរបស់សិប្បកម្មកែច្នៃទាំងនេះ ត្រូវបានមើលឃើញថា ជាសញ្ញាវិជ្ជមាននៃការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ពីការនាំចេញវត្ថុធាតុដើមទៅការផលិតផលសម្រេចដែលមានតម្លៃបន្ថែម ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងភាពធន់សេដ្ឋកិច្ច និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុង«ពិធីសម្ពោធជាផ្លូវការរោងចក្រផលិតកែច្នៃជ័រកៅស៊ូ មួយក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ថា រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការអនុវត្ត គោលនយោបាយ និងផែនការសកម្មភាព ក្នុងវិស័យកសិកម្ម សម្រាប់ជំរុញការកែច្នៃផលិតផលកសិកម្ម សំដៅប្រែក្លាយពីការនាំចេញវត្ថុធាតុដើមទាំងស្រុង ឱ្យទៅជាការកែច្នៃវត្ថុធាតុដើមក្នុងស្រុកទៅជាផលិតផលពាក់កណ្ដាលសម្រេច និងផលិតផលសម្រេច សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងបម្រើដល់ការនាំចេញ៕អត្ថបទ៖ ធូ វិរៈ



 

អត្ថបទដែលទាក់ទង

ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា
2026/07/01 05:51:34 pm        1
ពេលចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ រដ្ឋសភា បានបំពេញមុខងារស្នូល​ទាំងបីរបស់ខ្លួនបានយ៉ាងសកម្ម ក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ
2026/07/01 04:38:51 pm        1
កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី៦ ស្វែងរកម្ចាស់ជ័យលាភីប្រាក់លាន ដែល វិនិយោគមិនយកភាគហ៊ុន
2026/07/01 04:37:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា

2026/07/01 05:51:34 pm
​របាយការណ៍៖ នាវាមួយគ្រឿងបានជាប់គាំងនៅច្រកសមុទ្រហ័រមូស ដោយសារការបិទផ្លូវ
2026/07/01 05:24:07 pm
​ប្រជាជនលីបង់រាប់ម៉ឺន​នាក់ តម្រង់​ទៅផ្ទះសម្បែង​វិញ ខណៈការប្រយុទ្ធគ្នាធូរស្រាល
2026/07/01 05:19:14 pm
​បង់ក្លាដែសព្រមានអំពីការកើនឡើងនៃជំងឺគ្រុនឈាម ខណៈមានភ្លៀងធ្លាក់ច្រើន
2026/07/01 05:16:38 pm
​អង្គការលើកលែងទោសអន្តរជាតិ៖ កងកម្លាំងគាំទ្ររហ័សបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសស៊ូដង់
2026/07/01 05:13:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/01 08:12:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/01 07:35:33 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/01 07:33:02 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am