ប្រធានសភាលោក Mohammad Bagher Ghalibaf បាននិយាយថា អ៊ីរ៉ង់បាននាំចេញប្រេងជាង ៤០ បារ៉ែល ចាប់តាំងពីសហរដ្ឋអាមេរិកបានដកការបិទផ្លូវដោយកងទ័ពជើងទឹករបស់ខ្លួន។

លោកបានប្រាប់អ្នកផ្សាយព័ត៌មានរដ្ឋអ៊ីរ៉ង់ថា៖«សត្រូវបានដកថយ បន្ទាប់ពីដកការបិទផ្លូវដោយកងទ័ពជើងទឹក ហើយការឆ្លងកាត់ឈូងសមុទ្រអូម៉ង់ និងច្រកសមុទ្រហ័រមូស ត្រូវបានបើកសម្រាប់នាវាពាណិជ្ជកម្ម និងនាវាដឹកប្រេងរបស់សាធារណរដ្ឋឥស្លាម។ ប្រេងជាង ៤០ លានបារ៉ែល ត្រូវបាននាំចេញ ចាប់តាំងពីដកការបិទផ្លូវ»។

នៅយប់ថ្ងៃទី ១៨ ខែមិថុនា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈមួយ ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ។ អនុស្សរណៈនេះ បានកំណត់ពេលវេលាសម្រាប់សហរដ្ឋអាមេរិកក្នុងការដកការបិទផ្លូវដោយកងទ័ពជើងទឹករបស់ខ្លួន និងសម្រាប់អ៊ីរ៉ង់ ដើម្បីស្តារការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូសឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹង នៅតែបន្តកើតមាននៅក្នុងតំបន់នេះ ដោយសារតែការវាយប្រហារម្តងម្កាលរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងការវាយប្រហារសងសឹករបស់ទីក្រុងតេអេរ៉ង់លើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសឈូងសមុទ្រ៕