ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងមូស្គូអំពាវនាវឲ្យប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបញ្ចប់ជម្លោះប្រដាប់អាវុធ និងដោះស្រាយជម្លោះដោយប្រើវិធីសាស្ត្រនយោបាយ និងការទូត។

ក្រសួងបាននិយាយថា៖«ទីក្រុងមូស្គូមានការព្រួយបារម្ភអំពីការប្រឈមមុខដាក់គ្នាខាងយោធាដែលកំពុងបន្តរវាងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ដែលភាគច្រើនប៉ះពាល់ដល់ជនស៊ីវិល»។ ទីក្រុងមូស្គូបានសំដៅទៅលើសោកនាដកម្មថ្មីមួយ គឺការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថានលើខេត្ត Paktya, Paktika និង Konar ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន នៅយប់ថ្ងៃទី ២៩ ខែមិថុនា។ អង្គការសហប្រជាជាតិបាននិយាយថា មនុស្ស ២៨នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានអនីតិជន និងប្រហែល ៥០នាក់ទៀត រងរបួស។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា៖«ភាគីរុស្ស៊ីអំពាវនាវឲ្យទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងកាប៊ុល បញ្ចប់ជម្លោះប្រដាប់អាវុធ និងដោះស្រាយបញ្ហាជម្លោះនេះតាមរយៈមធ្យោបាយនយោបាយ និងការទូត»៕