ការ​វាយ​លុក​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​បាន​ជាប់​គាំង មុន​ទិវា​ជ័យជំនះ​សហភាពសូវៀត​

2022/04/29 03:07:29 pm        2.2 K

​រុស្ស៊ី៖ កងទ័ព​រុស្ស៊ី​កំពុង​ផ្ដោត​កិច្ចប្រឹងប្រែង​របស់​ពួកគេ លើ​ការ​ដណ្តើមយក​ការគ្រប់គ្រង​នៅតំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន នៅមុន​ខួប​ទិវា​ជ័យជំនះ​របស់​អតីត​សហភាពសូវៀតលើរបប​ណា​ស៊ី​អាល្លឺម៉ង់​។ ប៉ុន្តែ​កងកម្លាំង​រុស្ស៊ី​កំពុង​តស៊ូ​ក្នុងពេល​មានការ​ទប់ទល់​ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​។​

​ក្រសួងការពារជាតិ​រុស្ស៊ីនិយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កងកម្លាំង​របស់ខ្លួន​បាន​អនុវត្តការវាយប្រហារ​ដោយ​មី​ស៊ី​ល​លើ​ទីតាំង​យោធា​អ៊ុយ​ក្រែ​ន និង​បាន​បាញ់​ទម្លាក់​យាន​ដ្រូ​ននៅ​តំបន់​ភាគ​ខាងកើត​ទីក្រុង Kharkiv តំបន់​ Donetsk និង ​Luhansk និង​នៅ​ក្នុង​ទីក្រុង Kherson ភាគខាងត្បូង​។ ​ជាមួយ​គ្នា​នេះ​ទីភ្នាក់ងារ​ព័ត៌មាន Interfax របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ដកស្រង់សំដី​ មេដឹកនាំ​ម្នាក់​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​គាំទ្រ​រុស្ស៊ី​ក្នុង​តំបន់ Donetsk ដែល​និយាយ​ថា ក្បួន​ព្យុហ​យាត្រា​ដើម្បី​ប្រារព្ធ​ខួប​ជ័យជំនះ​របស់​សហភាព​សូ​វៀត​ ក្នុង​សង្គ្រាមលោក​លើកទី​២ នៅ​ថ្ងៃទី​៩ ខែ​ឧសភា នឹង​មិន​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​នោះ​ទេ​។

តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ព្យុហយាត្រា​នឹង​ធ្វើ​ឡើង​ បន្ទាប់ពី​កងកម្លាំង​រុស្ស៊ី​ទទួល​បាន​ការគ្រប់គ្រង​ពេញ លេញ​លើ​តំបន់​នេះ និង​បាន​និយាយ​ថា ​ការគ្រប់គ្រង​តំបន់ Donetsk នៅ​ត្រឹម​ថ្ងៃ​ទី​៩ ខែ​ឧសភាមិន​ទំនងជា​អាច​ធ្វើ​ទៅ​បាន​ឡើយ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ ​Online ឯករាជ្យ​របស់​រុស្ស៊ី Meduza បាន​ដកស្រង់​ប្រភព​ជាច្រើន​ដែល​ជិត​ស្និត​ជាមួយ​វិមាន​ក្រឹម​ឡាំង​ថា ​ការបោះឆ្នោត​ប្រជាមតិ​លើ​ការចូលរួម​ជាមួយ​សហ​ព័ន្ធ​រុស្ស៊ី​ អាច​ត្រូវ​បាន​ធ្វើឡើង​នៅ​តំបន់​ដូចជា Donetsk, Luhansk និង​ទីក្រុង Kherson នៅ​ថ្ងៃ​ទី​១៤ និង​ទី​១៥ ខែ​ឧសភា៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm