រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla ថា ពុំមានវឌ្ឍនភាពណាមួយនៅក្នុងការចរចារបស់ទីក្រុងឡាហាវ៉ានាជាមួយទីក្រុងវ៉ាស៊ីនតោនអំពីគោលនយោបាយអមិត្តរបស់សហរដ្ឋអាមេ រិកទេ។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងឡាហាវ៉ានថា៖«ការចរចាជាមួយសហរដ្ឋអាមេរិកមិនទាន់មានវឌ្ឍនភាពណាមួយនៅឡើយទេ ដោយសារតែវិធីសាស្រ្តរបស់គណៈប្រតិភូអាមេរិក»។ លោក Rodriguez Parrilla បានបន្ថែមថា៖«យើងនៅតែឮការគំរាមកំហែង រួមទាំងការប្រើប្រាស់កម្លាំងយោធា និងវិធានការឯកតោភាគីថ្មីៗ»។

ប្រមុខការទូតគុយបារូបនេះក៏បានចង្អុលបង្ហាញពីការរីករាលដាលជាបន្តបន្ទាប់នូវ«ព័ត៌មានបំពុល និងមិនពិត» រួមទាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដែលមានគោលបំណងបង្កើតព័ត៌មានមិនពិតអំពីស្ថានការណ៍នៅក្នុងប្រទេសអាមេរិកឡាទីន។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសបានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់គុយបាសម្រាប់ការសន្ទនាជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែដោយគ្មានសម្ពាធ និងក្នុងលក្ខខណ្ឌស្មើភាព» ហើយក៏គ្មានការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ទីក្រុងឡាហាវ៉ានដែរ។ លោកបាននិយាយថា៖«យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនា ប៉ុន្តែយើងមិនមានបំភ្លៃការពិត ដោយសារជំហររបស់ភាគីម្ខាងទៀត ជាពិសេសជំហររបស់ក្រសួងការបរទេស»៕