ការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងធ្វើឲ្យរុស្ស៊ីធ្លាក់ចូលទៅក្នុងវិបត្តិប្រេងឥន្ធនៈនៅ រដូវក្តៅ

2026/07/01 10:21:26 pm        145

រថយន្តជាច្រើនជួរកំពុងរង់ចាំចាក់ប្រេងនៅតាមស្ថានីយប្រេងឥន្ធនៈនៅក្នុងប្រទេសរុស្ស៊ី ហើយការខកចិត្ត និងភាពមិនប្រាកដប្រជាក៏ដូចគ្នាដែរ ខណៈដែលការវាយប្រហាររបស់អ៊ុយក្រែនជាច្រើនខែ បានបណ្តាលឲ្យអគ្គិភ័យឆេះរោងចក្រចម្រាញ់ប្រេង និងធ្វើឲ្យរាំងស្ទះដល់ការផ្គត់ផ្គង់សម្រាប់អ្នកបើកបរនៅ ទូទាំងប្រទេសដ៏ធំនេះ។

ការកំណត់កម្រិតប្រេងឥន្ធនៈ ត្រូវបានណែនាំនៅក្នុងតំបន់ជាច្រើន ដោយមានរថយន្តតម្រង់ជួររាប់ម៉ោង នៅតាមដងផ្លូវដើម្បីរង់ចាំចាក់សាំង។ វីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីអ្នកបើកបរមានការព្រួយបារម្ភខ្លាចអត់មានប្រេងចាក់ និងតម្លៃប្រេងកើនឡើងខ្លាំង។ អភិបាលក្រុង Irkutsk ថែមទាំងបានបញ្ជាឲ្យ យកបង្គន់ចល័តមកដាក់នៅតាមកន្លែងដែលមានរថយន្តកំពុងតម្រង់ជួរគ្នារង់ចាំចាក់ប្រេងទាំងនោះ។

វិបត្តិប្រេងឥន្ធនៈ ដែលមិនធ្លាប់មានពីមុនមកសម្រាប់ប្រទេសមួយដែលជាអ្នកផលិតថាមពលធំជាងគេបំផុតមួយរបស់ពិភពលោក គឺជាលទ្ធផលនៃការឈ្លានពានរបស់ទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូលើអ៊ុយ ក្រែន ដែលបច្ចុប្បន្នស្ថិតក្នុងឆ្នាំទី៥របស់ខ្លួន។

វិបត្តិនេះនាំឲ្យមានការទទួលស្គាល់ដ៏កម្រមួយពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលបានបញ្ជាក់ថា «បញ្ហានៅតែបន្តកើតមានសម្រាប់ទាំងអ្នកបើកបរ និងអាជីវកម្ម» និង «នៅតែមានរថយន្តបន្តរង់ចំានៅតាមស្ថានីយប្រេងឥន្ធនៈដើម្បីចាក់ប្រេង ហើយការស្វែងរកកម្រិតប្រេងឥន្ធនៈត្រឹមត្រូវ តែងតែមិនងាយស្រួលនោះទេ»៕

 

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm