ដោយបានដកស្រង់ប្រភព កាសែត The New York Times បានចុះផ្សាយថា អូម៉ង់បានដាក់សំណើមួយទៅសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត ដោយគូសបញ្ជាក់ពីផែនការមួយដែលក្រុមហ៊ុនដឹកជញ្ជូន នឹងបង់ថ្លៃសេវាកម្ម ដើម្បីប្រើប្រាស់ច្រកសមុទ្រហ័រមូស។
យោងតាមកាសែតនេះ អ៊ីរ៉ង់ និងអូម៉ង់កំពុងចាប់ផ្តើមអនុវត្តផែនការប្រមូលប្រាក់ចំណូលពីនាវា ដែលឆ្លងកាត់ច្រកសមុទ្រនេះ ទោះបីជាមានការជំទាស់ជាសាធារណៈរបស់សហរដ្ឋអាមេរិកក៏ដោយ។
ក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិកបានទទួលផែនការនេះ ហើយមានបំណងពិភាក្សាអំពីកង្វល់របស់ពួកគេជាមួយមន្ត្រីអូម៉ង់។ នេះបើយោងតាមកាសែត The New York Times៕

