ធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម

2026/07/01 10:59:23 pm        194

កំពង់ឆ្នាំង ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងប្រជានេសាទក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែកក្កដា នេះ បានអះអាងថា ធនធានត្រីនៅឆ្នាំ២០២៦នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីកម្លាំងកងទ័ព សហការជាមួយរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ បន្តបើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទខុសច្បាប់យ៉ាងម៉ឺងម៉ាត់ និងជាប់ជាប្រចាំ។

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបញ្ជាក់ថា វិធានការបង្ក្រាបបទល្មើសនេសាទដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអគ្គមេបញ្ជាការកងទ័ពបានអោយកម្លាំងកងទ័ពចុះសហការការបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទជាមួយកម្លាំងសមត្ថកិច្ចទទួលបានលទ្ធផលល្អ មកដល់ពេលនេះ បានផ្តល់លទ្ធផលជាវិជ្ជមានគួរអោយកត់សម្គាល់ ដែលធ្វើឱ្យធនធានជលផលមានឱកាសបន្តពូជ និងស្តារកំណើនឡើងវិញតាមធម្មជាតិ ខណៈប្រជានេសាទអាចរកបានត្រីច្រើនជាងមុន និងបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេឱ្យកាន់តែប្រសើរឡើង​។

ប្រជានេសាទ បានសម្តែងការពេញចិត្តចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល កម្លាំងកងទ័ព និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានចាត់វិធានការយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងការបំផ្លាញធនធានជលផល។ ប្រជានេសាទសប្បាយចិត្តខ្លាំង ក្រោយឃើញត្រីកើនឡើងវិញ និងការនេសាទរបស់ពួកគេបានផលជាទីគាប់ចិត្ត និងអាចបំពេញតម្រូវការផ្សេងក្នុងជីវភាពប្រចាំថ្ងៃ។

ទោះបីការបង្ក្រាបទទួលបានលទ្ធផលគួរជាទីពេញចិត្តក៏ដោយ ក៏កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រួមជាមួយរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ បានបន្តចុះល្បាត និងអនុវត្តវិធានការច្បាប់ជាប្រចាំ ដើម្បីទប់ស្កាត់ និងឈានទៅលុបបំបាត់បទល្មើសនេសាទខុសច្បាប់ឱ្យមានប្រសិទ្ធភាព សំដៅការពារ និងអភិរក្សធនធានជលផលឱ្យស្ថិតស្ថេរ សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋ និងមនុស្សជំនាន់ក្រោយ៕

អត្ថបទ៖ កាំង ហុងវាស្នា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        36
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        141
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm