អ៊ីរ៉ង់បាននិយាយថា ការការចរចាក្នុងកម្រិតប្រយោលរវាងមន្ត្រីសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ស្តីពីការដោះលែងទ្រព្យសកម្មរបស់អ៊ីរ៉ង់យ៉ាងហោចណាស់៦ពាន់លានដុល្លារ នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃពុធនេះ ក្នុងទីក្រុងដូហា ប្រទេសកាតា។ ភាគីទាំងពីរពុំទាន់មានជំនួបទល់មុខគ្នាលើកដំបូងរបស់ពួកគេនៅឡើយទេចាប់តាំងពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបន្ថែមពេលបទឈប់បាញ់ និងបើកឡើងវិញច្រកសមុទ្រ Hormuz។
បេសកជនសហរដ្ឋអាមេរិក លោក Steve Witkoff និងលោក Jared Kushner បានទៅដល់ប្រទេសកាតា កាលពីថ្ងៃអង្គារ សម្រាប់ការចរចាដែលគ្របដណ្តប់លើបញ្ហាក្នុងតំបន់ រួមទាំងបទឈប់បាញ់នៅអ៊ីរ៉ង់ និងនៅប្រទេសលីបង់ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al-Ansari បានសង្កត់ធ្ងន់ថា ទាំងនេះគឺធ្វើឡើងជាមួយអ្នកសម្របសម្រួលរបស់ប្រទេសកាតា។ លោកបាននិយាយថា «ពួកគេមិននៅទីនេះសម្រាប់ការចរចាជាមួយអ៊ីរ៉ង់ទេ»។
ក្រុមអាមេរិក កំពុងស្វែងរកព័ត៌មានលម្អិតអំពីផែនការសម្រាប់អ៊ីរ៉ង់ក្នុងការទាមទារឲ្យបងថ្លៃសេវានៅច្រកសមុទ្រ Hormuz និងរបៀបដែលផែនការនេះទាក់ទងទៅនឹងសំណើសម្រាប់ការពិភាក្សារៀបចំដោយប្រទេសអូម៉ង់ ដែលនឹងដាក់ចេញការបង់ថ្លៃសេវាសម្រាប់នាវា។
កង្វះទំនាក់ទំនងផ្ទាល់ជាថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អំពីរបៀបអនុវត្តអនុស្សរណៈនៃការយោគយល់ ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៧ ខែមិថុនា បង្ហាញពីភាពតានតឹងជុំវិញការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការរក្សាការគ្រប់គ្រងលើការធ្វើចរាចរណ៍នាវាដឹកប្រេងពាណិជ្ជកម្ម តាមរយៈច្រកសមុទ្រ Hormuz ។

