ដោយអំពាវនាវឱ្យមានវិបុលភាព និងស្ថិរភាពរយៈពេលវែងរបស់ទីក្រុងហុងកុង និងម៉ាកាវ ប្រធានាធិបតីចិន លោក Xi Jinping បានលើកឡើងថា គោលបំណងនេះ គឺជាផ្នែកសំខាន់មួយនៃការរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រជាជាតិចិន។

លោក Xi បានជំរុញឱ្យមានការអនុវត្តដ៏ទូលំទូលាយ ត្រឹមត្រូវ និងមិនរង្គោះរង្គើ ចំពោះគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» «ប្រជាជនហុងកុងគ្រប់គ្រងហុងកុង» «ប្រជាជនម៉ាកាវគ្រប់គ្រងម៉ាកាវ» និងកម្រិតខ្ពស់នៃស្វ័យភាព ខណៈពេលដែលជំរុញ «អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង» និង »អ្នកស្នេហាជាតិគ្រប់គ្រងម៉ាកាវ» ដើម្បីលើកកម្ពស់អភិបាលកិច្ច ស្ថិតក្រោមច្បាប់ និងគាំទ្រដល់ការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងការអភិវឌ្ឍជាតិ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) នេះ នៅទីក្រុងប៉េកាំង ពិធីរំលឹកខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន បានប្រារព្ធឡើងនៅមហាសាលប្រជាជនចិន។
លោក Xi ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានគណៈកម្មការយោធាមជ្ឈិម បានប្រគល់មេដាយថ្ងៃទី១ ខែកក្កដាដល់អ្នកដែលទទួលបានកិត្តិយស និងបានថ្លែងសុន្ទរកថាសំខាន់ៗ៕

