លោក Netanyahu បញ្ជាក់​ថា អ៊ីស្រាអែលនឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀត «ប្រសិនបើចាំបាច់»

2026/07/01 11:26:35 pm        52

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦) ថា អ៊ីស្រាអែលនឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀត «ប្រសិនបើចាំបាច់» ដោយសន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា ទីក្រុងតេអេរ៉ង់ «នឹងមិនអាច​មានអាវុធនុយក្លេអ៊ែរ» ជាដាច់ខាត​។

លោក Netanyahu បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Channel 14 របស់អ៊ីស្រាអែលថា៖ «ដោយសារ​ប្រតិបត្តិ​ការ​នៅក្នុងប្រទេសអ៊ីរ៉ង់ យើងបានជួយសង្គ្រោះខ្លួនយើងឲ្យ​រួចពី​​ផុត​ការ​បំផ្លាញ​​ដោយគ្រាប់បែកបរមាណូ»។

ការកត់សម្គាល់របស់លោកបានកើតឡើង ខណៈដែល​​អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ក្រោម​ការ​សម្របសម្រួលដោយ​ប្រទេសប៉ាគីស្ថាន បានចូលជាធរមាននៅថ្ងៃទី១៨​ ខែមិថុនា បន្ទាប់ពីត្រូវបានចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិកដោយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងប្រធានាធិបតីអាមេរិក លោក Donald Trump។

កិច្ចព្រម​ព្រៀង​​នេះ ផ្តល់នូវក្របខ័ណ្ឌ ដើម្បី​បញ្ចប់ជម្លោះ និងដោះស្រាយបញ្ហាដែលនៅសេសសល់ រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ តាមរយៈការចរចា រួមទាំងការបញ្ឈប់អរិភាព ការបន្ធូរបន្ថយទណ្ឌកម្ម បញ្ហានុយក្លេអ៊ែរ ការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងការរៀបចំសន្តិសុខក្នុងតំបន់កាន់តែទូលំទូលាយ។

យ៉ាង​ណាក្ដី អ៊ីស្រាអែលបានបង្ហាញម្តងហើយម្តងទៀតនូវការជំទាស់របស់ខ្លួន ចំពោះកិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងតេអេរ៉ង់ ហើយបានព្រមានអំពីការចាប់ផ្តើមវាយប្រហារឡើងវិញលើអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm