ប៉ូឡូញ នឹងផ្អាកការផ្តល់យន្តហោះចម្បាំងបន្ថែមដល់អ៊ុយក្រែន ក្នុងពេលទំនាក់ទំនងកាន់តែចុះខ្សោយ

2026/07/01 11:29:46 pm        62

ប្រទេសប៉ូឡូញ បានបង្ហាញពីបំណងរបស់ខ្លួនក្នុងការផ្អាកការផ្តល់យន្តហោះចម្បាំងបន្ថែមដល់ប្រទេសជិតខាងខ្លួន គឺអ៊ុយក្រែន ក្នុងពេលទំនាក់ទំនងទ្វេភាគីកាន់តែធ្លាក់ចុះអួរអាប់។

រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បានបញ្ជាក់នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា អ៊ុយក្រែននឹងមិនទទួលបានយន្តហោះចម្បាំង MiG-29 សម័យសូវៀតបន្ថែមទៀតទេ។

លោកបាននិយាយថា អ៊ុយក្រែន ពុំបានគោរពតាមកិច្ចព្រមព្រៀងក្នុងការចែករំលែកបច្ចេកវិទ្យាយានដ្រូនរបស់ខ្លួនជាមួយប្រទេសប៉ូឡូញជាថ្នូរនឹងយន្តហោះ។

ចាប់តាំងពីការចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ី ប្រទេសប៉ូឡូញបានគាំទ្រអ៊ុយក្រែនដោយផ្តល់ជំនួយយោធា និងទទួលយកជនភៀសខ្លួន។ ប្រទេសប៉ូឡូញ ត្រូវបានកាន់កាប់ដោយសហភាពសូវៀតក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។

ប៉ុន្តែកាលពីខែមុន ប្រទេសប៉ូឡូញបានប្រកាសថា ខ្លួននឹងដកហូតគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ប្រទេសពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy។

ប្រទេសនេះបាននិយាយថា អ៊ុយក្រែនបានដាក់ឈ្មោះអង្គភាពយោធាមួយតាមក្រុមបះបោអ៊ុយក្រែនក្នុងសម័យសង្គ្រាមលោកលើកទីពីរ។ ក្រុមនេះត្រូវបានគេចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធទៅនឹងការសម្លាប់រង្គាលប្រជាជនប៉ូឡូញក្នុងអំឡុងសង្គ្រាម។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm