ទួរគីកំពុងរៀបចំសម្រាប់កិច្ចប្រជុំកំពូលណាតូនៅសប្តាហ៍ក្រោយ ជាមួយនឹងវិធានការសន្តិសុខកាន់តែខ្ពស់នៅទូទាំងទីក្រុងអង់ការ៉ា ខណៈដែលលោកប្រធានាធិបតី រ៉េសិប តាយីប អឹដូហ្កាន់ (Recep Tayyip Erdogan) ស្វែងរកការប្រើប្រាស់ជំនួបនេះ ដើម្បីពង្រឹងតួនាទីរបស់ប្រទេសជាតួអង្គសំខាន់ នៅក្នុងសម្ព័ន្ធយោធានេះ។
មន្ត្រីនគរបាលរាប់ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ ប្រព័ន្ធការពារដែនអាកាស ត្រូវបានដាក់ឲ្យដំណើរការ និងការរឹតបន្តឹងលើការជួបជុំសាធារណៈ ខណៈដែលមេដឹកនាំមកពីសមាជិកណាតូទាំង ៣២ ប្រទេសរៀបចំជួបប្រជុំគ្នា នៅរដ្ឋធានីទួរគី នៅថ្ងៃទី ៧-៨ ខែកក្កដា។

កិច្ចប្រជុំកំពូលនេះ ត្រូវបានគេរំពឹងថា នឹងមានការចូលរួមរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំពិភពលោកដទៃទៀត នៅពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងសម្ព័ន្ធយោធានេះ ទៅលើជម្លោះក្នុងតំបន់ ការប្តេជ្ញាចិត្តការពារជាតិ និងទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយដៃគូ អឺរ៉ុប។
អ្នកវិភាគនិយាយថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ ផ្តល់ឲ្យទីក្រុងអង់ការ៉ានូវឱកាស ដើម្បីបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ប្រទេសទួរគី ជាស្ពានរវាងអឺរ៉ុប និងមជ្ឈិមបូព៌ា៕
