មនុស្សរាប់សិបលាននាក់ ប្រឈម​កម្ដៅក្ដៅ​​ហួត​ហែង​ ខណៈរលកកម្ដៅវាយប្រហារសហរដ្ឋអាមេរិក

2026/07/02 12:06:28 am        54

ប្រជាជនអាមេរិករាប់សិបលាននាក់ បានរងនូវ​កម្ដៅក្ដៅ​ស្ទើរ​ទ្រាំ​មិនបានដូចសីតុណ្ហភាព​​នៅក្នុង​ឡកម្ដៅ​​​ កាល​ពី​ថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦) ខណៈដែលបណ្ដាទីក្រុងភាគ​កណ្តាល និងភាគ​ខាងកើត បានជួប​ប្រទះ​នឹង​រលកកម្ដៅដែលនឹងអូសបន្លាយរហូតដល់ថ្ងៃ​ឈប់សម្រាក​ចុងសប្តាហ៍ថ្ងៃទី៤ ខែកក្កដា។

ទីភ្នាក់ងារ​អាកាសធាតុជាតិ (NWS) បានព្រមានថា កម្ដៅ​ក្ដៅខ្លាំង​ក្នុងតំបន់​រាប់សិបកន្លែង អាចនឹងខ្ពស់​បំផុត​ ដោយសីតុណ្ហភាពនៅកន្លែងជាច្រើន នឹងមាន​លើសពី ៣៨អង្សាសេ ហើយ​សំណើមខ្ពស់ជំរុញឱ្យសន្ទស្សន៍កម្ដៅឡើងដល់ ៤៦​អង្សាសេ។

សីតុណ្ហភាព​ខ្ពស់​នេះ​កើតឡើងក្នុង​ពេលដែលសហរដ្ឋ​អាមេរិករៀបចំប្រារព្ធខួបលើកទី២៥០​ នៃបុណ្យ​ឯករាជ្យរបស់ខ្លួន និងខណៈពេលដែលប្រទេស​នេះ​ រួមជាមួយកាណាដា និងម៉ិកស៊ិក ធ្វើជាសហម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក (World Cup) អំឡុង​ពេលមានកម្ដៅក្ដៅ​ខ្លាំង។

ទីក្រុង Chicago ដែលជាទីក្រុងធំទី៣ របស់ប្រទេស បានប្រកាសថា ខ្លួនកំពុងបើកមជ្ឈមណ្ឌលផ្ដល់​ភាព​ត្រជាក់ និងបញ្ជូនបុគ្គលិកក្រុងឱ្យធ្វើការត្រួតពិនិត្យសុខភាពលើប្រជាជនដែលងាយរងគ្រោះ។

ទន្ទឹមនឹងនេះ រដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានគេព្យាករថា នឹងមានសីតុណ្ហភាព ៣៧,៨អង្សាសេ ចាប់ពីថ្ងៃទី២ ខែកក្កដា ដល់ថ្ងៃទី៤ ខែកក្កដា នៅពេលដែលទីក្រុង​នេះ​នឹងរៀបចំការបាញ់កាំជ្រួច នៅទីលាន​ National Mall ដែលអ្នករៀបចំបាននិយាយថា នឹងក្លាយជាព្រឹត្តិការណ៍​ដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រ។

NWS បានបញ្ជាក់​ថា មនុស្សជាង ៦០​លាននាក់ កំពុងស្ថិតនៅក្រោមការជូនដំណឹងអំពីកម្ដៅ​។ ទីភ្នាក់ងារសុខភាព កំពុងជំរុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះសញ្ញានៃជំងឺដែលទាក់ទងនឹងកម្ដៅ រាប់ចាប់ពីរមួលក្រពើ និងអស់កម្លាំង រហូតដល់សុរិយរោគ ដែលគំរាមកំហែងដល់អាយុជីវិត៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm