អង្គការលើកលែងទោសអន្តរជាតិបានបញ្ជាក់នៅថ្ងៃពុធនេះថា កងកម្លាំងគាំទ្ររហ័ស (RSF)របស់ស៊ូដង់បានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងការប្រល័យពូជសាសន៍ ក្នុងអំឡុងពេលវាយប្រហារលើទីក្រុង El-Fasher ចន្លោះឆ្នាំ ២០២៤ និង ២០២៥។
ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ ប្រទេសស៊ូដង់បានជាប់គាំងនៅក្នុងសង្គ្រាមដ៏ឃោរឃៅរវាងកងទ័ព និង RSF ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបង្ខំឲ្យមនុស្សរាប់លាននាក់រត់គេចខ្លួន។ នេះបើយោងតាមអង្គការសហប្រជាជាតិ។
ភាគីទាំងពីរត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើឃោរឃៅ ដោយបេសកកម្មស្វែងរកការពិតឯករាជ្យរបស់អង្គការសហប្រជាជាតិកាលពីខែកុម្ភៈ បានសន្និដ្ឋានថា ការវាយប្រហារលើទីក្រុង El-Fasher ក្នុងឆ្នាំ ២០២៥ មានសញ្ញាសម្គាល់នៃការប្រល័យពូជសាសន៍»។
របាយការណ៍ដ៏ទូលំទូលាយរបស់អង្គការលើកលែងទោសនេះ បានរកឃើញថា RSF បានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងការប្រល័យពូជសាសន៍ ក្នុងអំឡុងពេលយុទ្ធនាការរបស់ខ្លួន ដើម្បី ដណ្តើមកាន់កាប់ទីក្រុង El Fasher»៕

