រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបាននិយាយនៅថ្ងៃពុធនេះថា កងកម្លាំងអ៊ីស្រាអែល នឹងបន្តនៅក្នុង «តំបន់សន្តិសុខ»ស្វ័យប្រកាស ដែលបានបង្កើតឡើងនៅក្នុងប្រទេសលីបង់ ស៊ីរី និងតំបន់ហ្កាហ្សា ដោយគ្មានពេលវេលាកំណត់សម្រាប់ការដកចេញឡើយ។
លោក Israel Katz បាននិយាយថា «កងកម្លាំង IDF នឹងនៅតែស្ថិតនៅក្នុងតំបន់សន្តិសុខ នៅក្នុងប្រទេសលីបង់ ស៊ីរី និងហ្កាហ្សា ដោយគ្មានកំណត់ ដើម្បីការពារប្រជាជន និងសហគមន៍របស់យើងពីក្រុមគាំទ្រជីហាដ»។

លោក Katz បាននិយាយនៅក្នុងពិធីមួយដែលប្រារព្ធឡើង ដើម្បីគោរពវិញ្ញាណក្ខន្ធទាហានអ៊ីស្រាអែលដែលត្រូវបានសម្លាប់ក្នុងអំឡុងសង្គ្រាមឆ្នាំ ២០០៦ នៅប្រទេសលីបង់ថា៖ «យើងនឹងមិនដកកងទ័ពចេញពីតំបន់សន្តិសុខទេ»។
លោក Katz ក៏បានបញ្ជាក់ជាថ្មីនូវការព្រមានពីមុនទៅកាន់អ៊ីរ៉ង់ ដោយនិយាយថា សាធារណរដ្ឋឥស្លាមនឹងត្រូវវាយប្រហារដោយ «កម្លាំងពេញលេញ» ប្រសិនបើប្រទេសនេះវាយប្រហារអ៊ីស្រាអែលលើប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសលីបង់៕
