កូរ៉េខាងត្បូង បន្តលើកលែងការ​បង់​ថ្លៃសុំ​ទិដ្ឋាការ សម្រាប់អ្នកទេសចរជាក្រុមមកពី ៦ប្រទេស

2026/07/02 02:47:11 am        43


ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង បានឱ្យ​ដឹង​នៅថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ខ្លួននឹងបន្តលើកលែងការ​បង់​ថ្លៃសុំទិដ្ឋាការ សម្រាប់អ្នកទេសចរជាក្រុមមកពី ៦ប្រទេស រហូតដល់ថ្ងៃទី៣១ ខែធ្នូ ជា​ចំណាត់ការ​មួយដែលមានគោលបំណងគាំទ្រដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍ចូល​ប្រទេស​។

ការលើកលែងនេះអនុវត្តចំពោះអ្នកទេសចរជាក្រុមដែល​មកពីប្រទេសកម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។

គោលនយោបាយនេះ ដែលលើកលែងការ​បង់​ថ្លៃសុំទិដ្ឋាការចំនួន ១៥ដុល្លារអាមេរិក ត្រូវបានគ្រោងផុតកំណត់នៅចុងខែមិថុនា។ ក្រសួងបានបញ្ជាក់​ថា ខ្លួនបានសម្រេចពង្រីកវិធានការនេះ ដើម្បី «បន្តធ្វើឱ្យវិស័យទេសចរណ៍ជាក្រុមមានភាពរស់រវើកឡើងវិញ»។

ក្រសួងបានបន្ថែម​ថា តម្រូវការសម្រាប់ទិដ្ឋាការទេសចរណ៍ជាក្រុម បានកើនឡើង ជាពិសេសពីចិន និងបណ្ដាប្រទេស​តំបន់​អាស៊ីអាគ្នេយ៍។ ហើយ​យោងតាមទិន្នន័យរបស់ក្រសួង បាន​បង្ហាញ​ថា ភ្ញៀវទេសចរជាង ៧៩០.០០០នាក់ បានចូលទៅ​ប្រទេសកូរ៉េខាងត្បូង ដោយប្រើទិដ្ឋាការទេសចរណ៍ជាក្រុម ក្នុងឆ្នាំ២០២៥ ដោយ​កើនឡើង ៣៩ភាគរយ ពីឆ្នាំ២០២៤។

ទិន្នន័យ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកទេសចរជាក្រុមមកពីចិន បានកើនឡើង ៤៨ភាគរយ ក្នុងរយៈ​ពេល​ដូចគ្នា ខណៈដែលភ្ញៀវទេសចរមកពីវៀតណាមបានកើនឡើង ៥ភាគរយ ហើយ​អ្នកទេសចរជាក្រុមមកពីឥណ្ឌា បាន​កើនឡើងភាគរយច្រើនបំផុត ដោយកើនឡើងទ្វេដងពី​ចំនួន ៥៧៣នាក់ ក្នុងឆ្នាំ២០២៤ ដល់ ១.១២០នាក់ ក្នុងឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm