សេវាកម្មសង្រ្គោះបន្ទាន់តំបន់ Cataloniaនិយាយថា រថយន្តក្រុងរដ្ឋ បានបុកអគារក្រុមប្រឹក្សាខេត្ត Lleida ស្ថិតនៅតំបន់ភាគឦសានប្រទេសអេស្ប៉ាញនាថ្ងៃពុធនេះបណ្តាលឲ្យមនុស្សយ៉ាងហោច ៤៤នាក់ រងរបួស ។ក្រ
មមន្រ្តីសង្រ្គោះបន្ទាន់និយាយថា មនុស្ស៤នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្នុងនោះមនុស្ស ៩នាក់ បានរងរបួសធ្ងន់ធ្ងរ ប៉ុន្តែមិនគំរាមកំហែងដល់អាយុជីវិតនោះទេហើយមនុស្ស ៣១នាក់ផ្សេងទៀត រងរបួសស្រាល ។ក្រុម
ជួយសង្រ្គោះ និងរថយន្តគិលានសង្រ្គោះត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុហើយពុំមានសេចក្តីរាយការណ៍ពីមនុស្សគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។រថយន្តក
រុងមួយគ្រឿងនេះ បានចាកចេញពីចំណតនៅខេត្ត Lleida ហើយនិងធ្វើដំណើរទៅកាន់ទីក្រុង La Granja d'Escarp ពេលដែលគ្រោះថ្នាក់ បានកើតឡើង ៕