ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូនេស៊ីនាថ្ងៃពុធនេះ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់អាស៊ីខាងកើត និងតំបន់អាស៊ីអាគ្នេយ៍ ។
ទីភ្នាក់ងារព័ត៌មាន Belta របស់បេឡារុសរាយការណ៍ថា លោក Lukashenko មាននូវជំនួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីវិនិយោគទុនឥណ្ឌូនេស៊ីលោក Rosan Perkasa Roeslani ។ ជំនួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto ត្រូវបានកំណត់ធ្វើឡើងផងដែរ ។
មុនពេលទៅដល់ប្រទេសឥណ្ឌូនេស៊ីលោក Lukashenko បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ជាទីដែលលោកបានជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping ។
ឥណ្ឌូនេស៊ី គឺជាការឈប់សំចតលើកទី ២ អំឡុងដំណើរទស្សនកិច្ចរបស់លោក Lukashenko ទៅកាន់តំបន់អាស៊ី ដែលមានគោលដៅពង្រីកវិស័យពាណិជ្ជកម្ម ការវិនិយោគទុន និងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសនៅក្នុងតំបន់ ៕