ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានរាយការណ៍ប្រាក់ចំណូល ១,៤ពាន់លានដុល្លារពីការបណ្តាក់ទុនគ្រីបតូគ្រួសាររបស់លោក ក្នុងឆ្នាំ ២០២៥ ។
ឯកសារបង្ហាញថា លោក Trump រកបានប្រាក់ចំនួនភាគច្រើនពីទ្រព្យសកម្មឌីជីថលរបស់លោក ដែលទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយរបស់លោកដែលគេមើលឃើញឧស្សាហកម្មមួយនេះ ចំណេញច្រើន ។
ឯកសារបង្ហាញទៀតថា ក្រុមហ៊ុនរបស់លោកទទួលបានប្រាក់ជិត ៨០០លានដុល្លារពីគម្រោង World Liberty Financial គឺជាគម្រោងគ្រីបតូមួយដែលលោកបានសហបង្កើតជាមួយកូនប្រុសរបស់លោក ។
ប្រាក់ចំណូលទាំងនេះ ត្រូវបានបែងចែកជាមួយសមាជិកគ្រួសារ រួមទាំងប្រាក់ចំណូលជាង ៥២០លានដុល្លារទទួលបានពីការលក់ និងប្រាក់ចំណូល ២៥០លានដុល្លារពីការលក់ផលប្រយោជន៍ធុរកិច្ច ។ លោករកបានប្រាក់ ៦៣៥លានដុល្លារផងដែរពីការលក់រូបិយប័ណ្ណគ្រីបតូ ៕