ក្រុមមន្រ្តីជួយសង្រ្គោះនិយាយថា ក្មេងៗ ១៤នាក់ បានស្លាប់ក្រោយដំបូលមជ្ឈមណ្ឌលសិក្សាមួយកន្លែង បានបាក់នៅទីក្រុងភាគខាងកើត Lahore ប្រទេសប៉ាគីស្ថាន ខណៈក្រុមអាជ្ញាធរបើកការស៊ើបអង្កេតពីលទ្ធភាពនៃការធ្វេសប្រហែស ។
សេវាកម្មសង្រ្គោះបន្ទាន់ខេត្ត Punjab ក្រុមជួយសង្រ្គោះ បានរកឃើញក្មេងៗ និងអ្នកគ្រូបង្រៀន វ័យ ៣០ឆ្នាំម្នាក់ នៅក្រោមគំនរបាក់បែកអគារសាលាឯកជនមួយនេះ ។
ក្មេងៗដែលបានស្លាប់ មានអាយុចន្លោះពី ៥ឆ្នាំ ដល់ ១៦ឆ្នាំ ក្នុងនោះភាគច្រើននៃពួកគេមានអាយុ ៩ឆ្នាំ ។
រដ្ឋមន្រ្តីក្រសួងព័ត៌មានខេត្ត Punjab លោក Azma Bokhari និយាយថា សេចក្តីរាយការណ៍បឋមបង្ហាញថា មជ្ឈមណ្ឌលសិក្សានេះ ពុំបានចុះបញ្ជីនោះទេ ហើយនិងប្រតិបត្តិការនៅក្នុងអគារឯកជន ក្រោមដំបូលទ្រុឌទ្រោម ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលសិក្សាបែបនេះ នៅក្នុងប្រទេសប៉ាគីស្ថាន គ្មានអ្វីចម្លែកនោះទេ ជាទីដែលកុមារចូលរៀនគួរក្រៅម៉ោង ៕