ក្រុមជួយសង្រ្គោះក្រិក កំពុងស្វែងរកមនុស្សជាប់ខ្លួន ក្រោយប្លុកអគារផ្ទះល្វែងកម្ពស់ ៤ជាន់ បាក់កាលពីថ្ងៃអង្គារនៅតំបន់ Petralona ស្ថិតក្នុងទីក្រុងអាតែន ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនិយាយថា មនុស្ស ៤នាក់ ដែលត្រូវបានគេរាយការណ៍ថាជាប់ខ្លួនក្រោមគំនរបាក់បែកអគារ ត្រូវបានជួយសង្រ្គោះ ប៉ុន្តែប្រតិបត្តិការនៅតែបន្តសម្រាប់អ្នកបាត់ខ្លួន ។
ក្រុមជួយសង្រ្គោះជាមួយសុខនហិតក្លិន បានស្វែងរកតាមគំនរបាក់បែកអគារ ខណៈក្រុមការងារផ្សេងទៀត កំពុងប្រចាំការនៅទីនោះ ។
គេនៅមិនទាន់ដឹងច្បាស់នោះទេថា តើហេតុអ្វីបានជាអគារផ្ទះល្វែងមួយខ្នងនេះ បាក់រលំ ខណៈដែលការងារសាងសង់ បានធ្វើឡើងនៅអគារក្បែរនោះ ៕