ភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃពុធនេះបានវាយប្រហារទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុម៉ុមបៃ ប្រទេសឥណ្ឌាបង្កឲ្យមានការជន់លិចយ៉ាងខ្លាំង និងធ្វើឲ្យអាក់ខានដល់ការធ្វើចរាចរណ៍ ។ជា
ទូទៅភ្លៀងវស្សាមកដល់ទីក្រុងម៉ុមបៃនៅសប្តាហ៍ដំបូង ក្នុងខែមិថុនា ទោះបីជាយ៉ាងណាក៏ដោយ ក្នុងឆ្នាំនេះវាមកដល់យឺតយ៉ាវខ្លាំង ។ ក្រុ
មអ្នកដំណើរនិយាយថាការស្ទះលូនៅតែជាបញ្ហាកើតឡើងច្រំដែល បើទោះបីជាមានកិច្ចខិតខំរបស់អាជ្ញាធរស៊ីវិលដើម្បីធ្វើឲ្យល្អប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធលូរបង្ហូរទឹកក៏ដោយ ។ អ្នកដំ
ណើរមួយរូបដែលសុំមិនបញ្ចេញឈ្មោះ និយាយថាលោកបានមើលឃើញស្ថានភាពបែបនេះ អស់រយៈពេល ២៥ឆ្នាំមកហើយ ។ លោកបន្ត
ថាមិនសំខាន់ថាហេតុផលអ្វីនៅពីក្រោយការស្ទះលូរនោះទេ បញ្ហានៅតែមិនត្រូវបានជួសជុល ។នេះគ្រាន់តែជាការភ្លៀងធ្លាក់ដំបូងប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៦ចុះបើស្ថានភាពនៅតែបន្តបែបនេះទៀត តើរដូវវស្សាទាំងមូលនឹងក្លាយទៅជាយ៉ាងណា? ភ្លៀងធ្លាក
ខ្លាំងនេះដែរបង្កការអាក់ខានទ្រង់ទ្រាយធំដល់អ្នកដំណើរ និងធ្វើឲ្យជន់លិចផ្លូវក្រោមដីនៅទូទាំងទីក្រុងម៉ុមបៃ ៕