អ៊ុយក្រែន ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំថ្មីរបស់រុស្ស៊ី ខណៈតំបន់ជាច្រើនកំពុងរងការវាយប្រហារ

2026/07/02 09:44:14 am        100

លោកប្រធានាធិបតី Volodymyr Zelenskyy បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ លោក Micheál Martin នៅប្រទេសអៀរឡង់ កាលពីថ្ងៃពុធ ១ កក្កដា ថា រុស្ស៊ីកំពុងត្រៀមវាយប្រហារទ្រង់ទ្រាយធំមួយផ្សេងទៀតលើអ៊ុយក្រែន ខណៈតំបន់ជាច្រើននៃប្រទេសនេះកំពុងរងការវាយប្រហារឥតឈប់ឈរពេញមួយថ្ងៃ។

លោក Zelenskyy បាននិយាយថា ម្តង ឬពីរដងក្នុងមួយសប្តាហ៍ មានការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ។ថ្ងៃនេះមានព័ត៌មានគួរឱ្យព្រួយបារម្ភអំពីការត្រៀមវាយប្រហារតាមអាកាសទ្រង់ទ្រាយធំបែបនេះមួយទៀតរបស់រុស្ស៊ី។ពួកលោកមានទិន្នន័យចារកម្មពាក់ព័ន្ធដំណឹងនេះ។

លោក Zelenskyy បន្ថែមថា បន្ទាប់ពីសន្និសីទនេះ លោក និងក្រុមរបស់លោកនឹងត្រឡប់ទៅអ៊ុយក្រែនវិញឲ្យបានឆាប់បំផុត ហើយបានជំរុញឱ្យពលរដ្ឋអ៊ុយក្រែនប្រុងប្រយ័ត្ន និងថែរក្សាខ្លួនឯង។

លោក Ihor Terekhov អភិបាលក្រុង Kharkiv បានរាយការណ៍ថា ទីក្រុង Kharkiv ភាគឦសានត្រូវបានវាយប្រហារខ្លាំងបំផុត ដោយមានក្មេងប្រុសអាយុ១៥ ឆ្នាំម្នាក់បានស្លាប់ និងជនស៊ីវិល៣២នាក់បានរងរបួសនៅក្នុងការវាយប្រហារពេលថ្ងៃរបស់រុស្ស៊ីលើទីក្រុងនេះកាលពីថ្ងៃទី ១ ខែកក្កដាសប្ដាហ៍នេះ ។ លោក Terekhov បាននិយាយថា ទីក្រុងនេះត្រូវបានវាយប្រហារដោយគ្រាប់បែកទម្លាក់ពីលើអាកាសចំនួន៧ គ្រាប់។

សេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែន បានរាយកាណ៍ថា នៅក្នុងតំបន់ Odesa មនុស្សពីរនាក់បានស្លាប់ និង ១៣ នាក់បានរងរបួស បន្ទាប់ពីការវាយប្រហារដោយមីស៊ីលបាលីស្ទិកលើតំបន់នេះ។ ទីភ្នាក់ងារនេះបានបន្ថែមថា ការវាយប្រហារនេះបានបំផ្លាញឃ្លាំងចំនួនពីរ។

យោងតាមក្រុមអាជ្ញាធរមូលដ្ឋាន ការវាយប្រហារ អ្នកស្លាប់ និងរបួសក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងតំបន់ Poltava, Dnipropetrovsk , Zaporizhzhia និង Kherson៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន បានផ្តល់កិច្ចព្រមព្រៀងយានដ្រូនដល់ប្រទេសអៀរឡង់
2026/07/02 12:11:59 pm        1
ប្រជាជនអ៊ុយក្រែនស្វែងរកទីជ្រកកោន ខណៈកងកម្លាំងរុស្ស៊ីវាយប្រហារទីក្រុងគីវ
2026/07/02 12:07:04 pm        1
មន្ត្រីអ៊ីរ៉ង់ រិះគន់កិច្ចសន្ទនាសន្តិសុខប្រចាំតំបន់ដែលដឹកនាំដោយសហរដ្ឋអាមេរិក
2026/07/02 12:04:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន បានផ្តល់កិច្ចព្រមព្រៀងយានដ្រូនដល់ប្រទេសអៀរឡង់

2026/07/02 12:11:59 pm
​ប្រជាជនអ៊ុយក្រែនស្វែងរកទីជ្រកកោន ខណៈកងកម្លាំងរុស្ស៊ីវាយប្រហារទីក្រុងគីវ
2026/07/02 12:07:04 pm
​មន្ត្រីអ៊ីរ៉ង់ រិះគន់កិច្ចសន្ទនាសន្តិសុខប្រចាំតំបន់ដែលដឹកនាំដោយសហរដ្ឋអាមេរិក
2026/07/02 12:04:14 pm
​បុគ្គលិកដឹកជញ្ជូន និងនិយោជក និយាយថា ច្រកសមុទ្រ Hormuz នៅតែជាតំបន់សង្គ្រាម
2026/07/02 11:58:56 am
​មនុស្សជាង៩០០នាក់ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលតវ៉ាប្រឆាំងជនអន្តោប្រវេសន៍នៅអាហ្វ្រិកខាងត្បូង
2026/07/02 11:57:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/01 08:12:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/01 08:44:45 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/01 07:35:33 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/01 07:33:02 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am