TYDA ត្រៀម​ពេទ្យ​ស្ម័គ្រចិត្ត​៣៥០​នាក់​ បន្ថែមទៀត ​ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​កូ​វីដ

2021/04/27 09:59:58 am        1.2 K


ភ្នំពេញ ៖ លោកជំទាវ ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ និង​ជាប្រធាន​ក្រុម​ដឹកនាំ​គ្រូពេទ្យ​សម្តេច​តេ​ជោ ​ប្រឆាំង​កូ​វីដ​១៩ ​បាន​ឲ្យ​ដឹង​ថា​ ខណៈដែល​បច្ចុប្បន្ននេះ​ ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ​នៅ​កម្ពុជា ​កំពុង​ស្ថិត​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​ហើយ​ចំនួន​ឆ្លង​ថ្មី​មានការ​កើន​ឡើង​នោះ​ TYDA បាន​ត្រៀម​ពេទ្យ​ស្ម័គ្រចិត្ត​ប្រមាណ​៣៥០​នាក់​បន្ថែមទៀត ​ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​១៩ ​ជាមួយ​ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល​កម្ពុជា​។


ថ្លែងប្រាប់​អ្នកសារព័ត៌មាន ​នៅ​ថ្ងៃទី​១៩ ខែមីនា ម្សិលមិញ​នេះ ​អំឡុង​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យមើល​ពី​ដំណើរការ​រៀបចំ​មន្ទីរ​ពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​លោកជំទាវ ពេ​ជ ចន្ទ​មុនី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ បាន​បញ្ជាក់ថា ​រយៈពេល​១​ឆ្នាំ​ជាង​មកនេះ TYDA ​មាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​១៩​ ចំនួន​ប្រមាណ​៤០០​នាក់​ បាន​នឹង​កំពុងតែ​ចូលរួម​ការងារ​ជាមួយ​ពេទ្យ​ក្រសួង​សុខាភិបាល ទាំង​ការងារ​យក​សំណាក ​និង​ការព្យាបាល​ អ្នកជំងឺ​កូ​វីដ​១៩ ​ហើយ​ថ្មីៗ​នេះ​ដោយមាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ ពី​ស​ម្តេច​តេ​ជោ​ ប្រមុខ​រាជរដ្ឋាភិបាល TYDA ​បាន​បណ្តុះ​បណ្តាល​ពេទ្យ​ស្ម័គ្រចិត្ត​៣៥០​នាក់ ​បន្ថែមទៀត​ ដើម្បី​ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​កូ-​វីដ​ នាពេលខាងមុខ​។


ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ចាប់​តាំងពី​ជំងឺ​នេះ​ បាន​រាតត្បាត​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​២០២០​មក លោកជំទាវ ពេ​ជ ចន្ទ​មុនី បាន​លើកឡើងថា ​គ្រូពេទ្យ​ទាំងអស់​បាន​បំពេញការងារ ​ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់​ ដោយ​មិន​គិត​ការ​នឿយហត់ ​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ និង​ជាមួយ​គ្រួសារ ដើម្បី​ប្រជាពលរដ្ឋ ​និង​ប្រយុទ្ធ​ជាមួយ​កូ​វីដ​១៩ ​ហើយ​លោកជំទាវ ក៏​អរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​ទាំងអស់ ​និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​សហការ​កន្លង​មក ​ហើយក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​បន្ត​ការ​សហការ​នេះ ​បន្តទៀត​ ដើម្បី​អោយ​យើង​អាច​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ក្នុងពេល​ឆាប់ៗ​នេះ​។


សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ​ការប្រយុទ្ធ​ក្នុង​សមរភូមិ​កូ​វីដ ១៩ ​យើង​មាន​ទ័ព​អាវ​ស ​ជា​គ្រូពេទ្យ​របស់​ក្រសួងសុខាភិបាល ​និង គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ​ប្រឆាំង​កូ​វីដ​១៩ ​កំពុង​សស្រាក់សស្រាំ ហើយ​ជា​តំរូវ​ការ​បន្ថែម​ក្រសួង​ការពារជាតិ​ក៏បាន​រៀបចំ​កងទ័ព​យោធា​ហ្វឹកហ្វឺន​បន្ថែមចំនួន​៣៥០​នាក់ ស្មើនឹង​៣០​ក្រុម​ផងដែរ ​ដើម្បី​ចូលរួម​ជាមួយ​ក្រសួងសុខាភិបាល​៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm