ប៊ែលហ្ស៊ិកវាយបកពីក្រោយពីរគ្រាប់ យកឈ្នះសេណេហ្គាល់ ៣-២ ឡើងវគ្គ១៦ក្រុមចុងក្រោយ World Cup 2026

2026/07/02 02:39:46 pm        70

ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក បានបង្ហាញស្មារតីតស៊ូដ៏អស្ចារ្យ ដោយវាយបកពីការតាមពីក្រោយ ២គ្រាប់ មកយកឈ្នះក្រុមជម្រើសជាតិសេណេហ្គាល់ ក្នុងលទ្ធផល ៣-២ ដើម្បីកក់កៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។

ការប្រកួតបានចាប់ផ្តើមដោយសេណេហ្គាល់គ្រប់គ្រងស្ថានការណ៍បានល្អ និងបង្កើតសម្ពាធយ៉ាងខ្លាំងទៅលើខ្សែការពារប៊ែលហ្ស៊ិក និងរកបានពីរគ្រាប់នាំមុខមុនដោយ Habib Diarra នាទីទី ២៥ និង Ismaila Sarr នាទីទី ៥១។

យ៉ាងណាមិញ ក្រុមប៊ែលហ្ស៊ិកមិនបានបោះបង់ឡើយ ពួកគេបានកែប្រែទម្រង់លេង និងបង្កើនសម្ពាធទៅលើគូប្រកួត ដោយរកបានគ្រាប់បាល់តាមមកវិញពីរគ្រាប់ចុងម៉ោងដោយ Romelu Lukaku នាទីទី ៨៦ និង Youri Tielemens នាទីទី ៨៩។

ខ្សែបម្រើ Aston Villa, Tielemens ដដែលគឺជាអ្នកស៊ុតសម្រេចគ្រាប់បាល់ជ័យជនះពិន័យ ១១ ម៉ែត្រនៅនាទីចុងក្រោយនៃម៉ោងបន្ថែមកាត់សេចក្តី ១២០+៥។

សម្រាប់សេណេហ្គាល់ បរាជ័យលើកនេះពិតជាគួរឱ្យសោកស្តាយ បន្ទាប់ពីបាននាំមុខរហូតដល់ ២គ្រាប់។ ទោះជាយ៉ាងណា ក្រុមតំណាងទ្វីបអាហ្វ្រិកបានបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ និងបានប្រកួតយ៉ាងស្វិតស្វាញជាមួយក្រុមខ្លាំងរបស់អឺរ៉ុប៕ អត្ថបទ៖នាង សុភាវុធ




អត្ថបទដែលទាក់ទង

Chelsea ប្រកាសពីការផ្ទេរ Marco Palestra ពី Atalanta តម្លៃប្រមាណ ៤៧លានផោន
2026/07/02 02:52:16 pm        1
ប៊ែលហ្ស៊ិកវាយបកពីក្រោយពីរគ្រាប់ យកឈ្នះសេណេហ្គាល់ ៣-២ ឡើងវគ្គ១៦ក្រុមចុងក្រោយ World Cup 2026
2026/07/02 02:39:46 pm        1
ការស្វែងរកនាទីលេងឲ្យបានច្រើន ជាគោលដៅសម្រាប់ សេត រ៉ូស៊ីប ចូលរួមជាមួយ ISI
2026/07/02 02:28:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បង្កើនសន្តិសុខនៅមុនពេលពិធីបុណ្យសពរបស់អតីតមេដឹកនាំ លោក Khamenei

2026/07/02 03:51:12 pm
​ប្រធានបញ្ជាការកណ្តាលអាមេរិក៖ សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងដល់ប្រទេសជិតខាងធ្លាក់ចុះយ៉ាងខ្លាំង
2026/07/02 03:44:23 pm
​លោក VANCE និយាយថា សហរដ្ឋអាមេរិកអាចនឹងបន្តសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់
2026/07/02 03:40:46 pm
​សមាគមអតីតយុទ្ធជន បើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់របស់ខេត្តរតនគិរី
2026/07/02 03:32:13 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ លោកជំទាវ រស់ សូយឿ ភរិយា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម
2026/07/02 03:28:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/01 08:12:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/01 08:44:45 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/01 07:35:33 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/02 07:31:51 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am