មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានកាត់បន្ថយការប៉ាន់ប្រមាណ សម្រាប់កំណើនសេដ្ឋកិច្ចរបស់អ៊ីស្រាអែលនៅឆ្នាំ ២០២៦ នេះ ពី ៤,៨ ភាគរយពីមុន មកត្រឹម ៣,៥ភាគរយ ដោយសារភាពតានតឹងក្នុងតំបន់។
នៅក្នុងរបាយការណ៍មួយ IMF ក៏រំពឹងថា អតិផរណានឹងកើនឡើងជាបណ្តោះអាសន្ន ដោយសារតែតម្លៃថាមពលខ្ពស់ និងការរឹតបន្តឹងការផ្គត់ផ្គង់ ទោះបីជាប្រាក់សេកែល បានកើនឡើងដល់កម្រិតកំពូលជាងបីទសវត្សរ៍ ធៀបនឹងប្រាក់ដុល្លារក៏ដោយ។
ដោយសំដៅទៅលើជម្លោះជាមួយអ៊ីរ៉ង់ ក្រុមហេសបូឡា និងក្រុមហាម៉ាស មូលនិធិរូបិយវត្ថុនេះ បាននិយាយថា៖«ភាពតានតឹងក្នុងតំបន់កើនឡើង កំពុងធ្វើឲ្យដំណើរការសេដ្ឋកិច្ចរបស់អ៊ីស្រាអែលធ្លាក់ចុះ»។
IMF បានកត់សម្គាល់ថា សេដ្ឋកិច្ចបានបង្ហាញពីភាពធន់ ទោះបីជាមានវិបត្តិម្តងហើយម្តងទៀតក៏ដោយ ប៉ុន្តែភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយក្នុងតំបន់កើនឡើង និងឧបសគ្គរចនាសម្ព័ន្ធយូរអង្វែង ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចនាពេលអនាគតកាន់តែលំបាក៕

