អន្តរជាតិ ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកDenys Shmyhalនិយាយថា ទីក្រុងគីវមានបំណងរឹបអូសទ្រសម្បត្តិរុស្ស៊ី ដើម្បីផ្តល់ហិរញ្ញវត្ថុដល់ការស្តារឡើងវិញក្រោយជម្លោះនៅ អ៊ុយក្រែន។ លោកShmyhalសរសេរ លើបណ្តាញTelegram ថា មូលនិធិរបស់រដ្ឋាភិបាលនិងអ្នកមានអំណាចនិងប្រាក់របស់រុស្ស៊ី គឺជាប្រភពសំខាន់មួយសម្រាប់ការបំពេញមូលនិធិក្នុងការស្តារឡើងវិញប្រទេសរបស់យើង។
អ៊ុយក្រែនកំពុងពិភាក្សាជាមួយក្រុមប្រទេសG-7 ជុំវិញការរឹបអូសយកទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលប្រទេសកាណាដា បានត្រៀមរួចរាល់នូវច្បាប់សម្រាប់វិធានការនេះ៕