ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួនបី បានបន្តជើងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ រយៈពេលបួនខែបន្ទាប់ពីការផ្ទុះឡើងសង្គ្រាមរបស់អ៊ីស្រាអែល-សហរដ្ឋអាមេរិកជាមួយប្រទេសអ៊ីរ៉ង់ នេះបើយោងតាមអាជ្ញាធរអាកាសយានដ្ឋានអ៊ីស្រាអែល (IAA) និងក្រុមហ៊ុនអាកាសចរណ៍។
ក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់អាល្លឺម៉ង់ បានបន្តប្រតិបត្តិការរវាងអាកាសយានដ្ឋាន Frankfurt និងអាកាសយានដ្ឋានអន្តរជាតិ Ben Gurion នៅខាងក្រៅទីក្រុង Tel Aviv ដោយមានជើងហោះហើរពីរវ៉ុលជារៀងរាល់ថ្ងៃ។
ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ក្រុមហ៊ុនក៏នឹងបន្តជើងហោះហើរទីក្រុង Munich-Tel Aviv នៅថ្ងៃទី១ ខែសីហា ដោយមានជើងហោះហើរពីរវ៉ុលជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីតាលី ITA Airways ជាផ្នែកមួយនៃក្រុមហ៊ុន Lufthansa Group បានបន្តជើងហោះហើរពីរវ៉ុលជារៀងរាល់ថ្ងៃពីទីក្រុងរ៉ូម ទៅកាន់ទីក្រុង Tel Aviv។
ក្រុមហ៊ុន Lufthansa Group បាននិយាយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនពីររបស់ខ្លួនគឺក្រុមហ៊ុនអាកាសចរណ៍ Swiss និង Brussels Airlines នឹងដំណើរការតាមនៅក្នុងខែសីហា ខណៈក្រុមហ៊ុនអាកាសចរណ៍ Austrian Airlines របស់ក្រុមហ៊ុននេះបានចាប់ផ្តើមសេវាឡើងវិញទៅកាន់ទីក្រុង Tel Aviv កាលពីដើមខែមិថុនា។
ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសឡាតវី AirBaltic បានចាប់ផ្តើមជើងហោះហើរទីក្រុង Riga-Tel Aviv របស់ខ្លួនឡើងវិញដោយមានជើងហោះហើរបីវ៉ុលក្នុងមួយសប្តាហ៍។

