ក្តីសង្ឃឹមស្ទើរ​លែងមាន​​ ហើយ​ភាពអត់ឃ្លានកើតឡើង​​ ១សប្តាហ៍ក្រោយ​រញ្ជួយដីនៅវ៉េណេស៊ុយអេឡា

2026/07/02 11:14:30 pm        30

ក្តីសង្ឃឹមក្នុងការរកឃើញ​អ្នករស់រានមានជីវិតបន្ថែមទៀត បានរសាត់ឆ្ងាយ​ទៅៗហើយ​ នៅ​ថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) ខណៈដែលប្រទេសវ៉េណេស៊ុយអេឡា បានប្រារព្ធរយៈ​ពេល​ ១សប្តាហ៍ គិត​ចាប់តាំងពីរញ្ជួយដី ២លើក បានឆក់​យក​ជីវិត​មនុស្សជិត ២.៣០០នាក់ ហើយ​មនុស្សជាច្រើនដែលបានឆ្លងផុត​ពី​គ្រោះមហន្តរាយ កំពុងខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង។

ខណៈពេលដែលចំនួនអ្នកស្លាប់បាន​កើនឡើង ប្រធានាធិបតីស្ដី​តី​របស់វ៉េណេស៊ុយអេឡា លោកស្រី​ Delcy Rodriguez បានប្រកាសកាន់ទុក្ខរយៈពេល ៧ថ្ងៃ ដោយនិយាយថា «ប្រទេសជាតិ​កំពុង​ជួប​ប្រទះ​នឹង​ការឈឺចាប់​ ដោយសារការបាត់​បង់អាយុជីវិត​របស់ប្រជាជន​»។

មក​ទល់ពេល​នេះ មនុស្សរាប់ម៉ឺននាក់ នៅតែបាត់ខ្លួន។ ​មាន​អ្នកនៅ​រស់រានមានជីវិតមិន​គួរ​ឲ្យ​ជឿ​ជាច្រើននាក់​ ដូចជាក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ត្រូវបានគេរកឃើញនៅមានជីវិតកាល​ពី​ថ្ងៃទី៣០​ ខែមិថុនា ពោល​គឺ ៦ថ្ងៃក្រោយ​រញ្ជួយដីដ៏ខ្លាំងក្លាបំផុតជាលើក​ដំបូង​របស់​វ៉េណេស៊ុយអេឡា ក្នុងរយៈពេលជាង ១សតវត្សរ៍។ ប៉ុន្តែយ៉ាង​ណាក្ដី អ្នកជំនាញ បញ្ជាក់​ថា ជនរងគ្រោះដែលជាប់នៅ​ក្នុង​គំនរបាក់​បែក​របស់​អគារនានា ទំនងជាមិនអាចរស់លើសពី ៧២ម៉ោងឡើយ​។

ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge Rodriguez បាននិយាយនៅថ្ងៃទី១ ខែកក្កដាថា អ្នក​ស្លាប់បានកើនឡើងដល់ ២.២៩៥នាក់ ហើយមនុស្សជាង ១១.០០នាក់បានរងរបួស។ លោកបានបន្ថែម​ថា ប្រជាជន​ជិត ១៣.០០០នាក់គ្មានផ្ទះសម្បែងជ្រក​កោន​ឡើយ​។

គ្រោះ​រញ្ជួយដីដ៏ខ្លាំងក្លា ២លើក ដែលមានកម្រិត ៧,២ និង ៧,៥ រ៉ិចទ័រ បានបំផ្លាញតំបន់​ជាច្រើន​ទាំងមូលនៅក្នុងប្រទេស​សម្បូរប្រេងវ៉េណេស៊ុយអេឡា ដែលបានរងវិបត្តិសេដ្ឋកិច្ចរាប់ទសវត្សរ៍ ដោយ​បាន​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសុខភាពចុះ​ខ្សោយ​។ ក្រុមជួយសង្គ្រោះអន្តរជាតិ បានទៅដល់​ប្រទេសនេះពីជុំវិញពិភពលោក ដើម្បីជួយ​ស្វែក​រក​អ្នកនៅ​មានជីវិត ខណៈពេលដែលអ្នកស្រុកមានការខឹងសម្បាយ៉ាងខ្លាំង ចំពោះការអវត្តមានរបស់មន្ត្រី​ បន្ទាប់ពី​មាន​គ្រោះមហន្តរាយនេះ​។ ដោយ​ជីវិតប្រចាំថ្ងៃត្រូវបានប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ការយក​ចិត្ត​ទុកដាក់ ឥឡូវនេះកំពុងងាក​ទៅរកការមាន​ជីវិតត្រឹមតែមួយ​ថ្ងៃ​ៗ។ មនុស្សជាច្រើនគ្មានផ្ទះសម្បែង ហើយអាហារ និងទឹកកំពុងខ្វះខាត៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm