អន្តរជាតិ ៖ មន្ត្រីនគរបាលតំបន់និយាយថា សាកសពជនស៊ីវិល១១៨៧នាក់ ត្រូវបានរកឃើញរហូតមកដល់ពេលនេះនៅក្នុងតំបន់ទីក្រុងគីវ។នគរបាលនិយាយថា កាលពីថ្ងៃព្រហស្បតិ៍តែមួយថ្ងៃ សាកសព២៨នាក់ ត្រូវបានគាស់ឡើង ដែលសាកសពភាគច្រើនរហូតដល់១០៨០នាក់ ត្រូវបានរកឃើញនៅទីក្រុងBucha ភាគពាយព្យទីក្រុងគីវ។