បក្សកុម្មុយនីស្តចិន ប្រារព្ធខួបលើកទី១០៥ ដោយ​សង្កត់ធ្ងន់​ខ្លាំង លើមនោគមវិជ្ជា និងភាពស្មោះត្រង់

2026/07/02 11:24:55 pm        65

កាល​ពី​ថ្ងៃ​ពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) លោកប្រធានាធិបតី Xi Jinping បានមានប្រសាសន៍ក្នុងពិធីអបអរខួបលើកទី១០៥ នៃការបង្កើតគណបក្សថា បក្សកុម្មុយនីស្តចិន (CPC) ត្រូវតែបន្តអនុវត្ត «ស្វ័យ​អភិបាលកិច្ច​​យ៉ាងពេញលេញ និងម៉ឺងម៉ាត់» នៅដំណាក់កាល​​មួយ​ដែលកត្តា​​មិនអាចទាយទុកមុនបាន កំពុងកើនឡើង នៅក្នុងដំណើរការអភិវឌ្ឍប្រទេស។

ការអត្ថាធិប្បាយរបស់មេដឹកនាំចិន បានកើតឡើងចំពេលមានការជំរុញ​ឱ្យមានភាពស្មោះត្រង់ និងវិន័យកាន់តែខ្លាំង​ ក្នុងចំណោមសមាជិបក្ស ដោយបង្ហាញថា គណបក្សនយោបាយធំជាងគេទី២ របស់ពិភពលោកមួយ​នេះ មានគោលបំណង​គ្រប់គ្រង​កាន់តែ​​តឹងរ៉ឹងជាងមុន ខណៈពេលដែលខ្លួនត្រូវ​​ប្រឈមនឹងបញ្ហា​ ទាំង​ក្នុងស្រុក និងខាងក្រៅ។

ក្នុងសុន្ទរកថារយៈពេល ៤០​នាទីរបស់លោក នៅឯ​ពិធី ក្នុង​ទីក្រុងប៉េកាំង លោក Xi បានលើកឡើង​ថា៖ «យើងត្រូវតែត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីទប់ទល់នឹងការសាកល្បងសំខាន់ៗ​ ពាក់ព័ន្ធនឹង​ការ​លំបាកធំៗ ឬសូម្បីតែការ​លំបាកធំ​ដូច​ព្យុះ​ពី​សមុទ្រ​។ ការអភិវឌ្ឍរបស់ប្រទេសចិន បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាល ដែលឱកាសជាយុទ្ធសាស្ត្រ កើតមក​ជាមួយ​ហានិភ័យ និងបញ្ហាប្រឈមនានា»។

មន្ត្រីជាន់ខ្ពស់ និងសមាជិកបក្សរាប់ពាន់នាក់ បានជួប​ជុំ​គ្នានៅមហា​សាលប្រជាជន សម្រាប់ពិធីនេះ ដោយបាន​មើលលោក Xi ប្រគល់មេដាយដល់សមាជិកគណបក្សចំនួន ៨រូប សម្រាប់ «ការចូលរួមចំណែកដ៏ធំ​» របស់ពួកគេ។ ក្នុងចំណោមពួកគេមានអតីតយុទ្ធជនយោធាវ័យ​ ៩០​ឆ្នាំម្នាក់ និងលេខាធិការបក្សភូមិ Henan ដែលបានដឹកនាំកិច្ចប្រឹងប្រែងស្តារឡើងវិញ នៅតំបន់ជនបទ។

គួរបញ្ជាក់ថា គណបក្សកុម្មុយនី​ស្តចិន (CPC) ដែល​ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២១ បច្ចុប្បន្នមានសមាជិកជាង ១០១លាននាក់ ឬប្រហែលម្នាក់ ក្នុងចំណោមពលរដ្ឋចិន ១៤នាក់។ មានតែគណបក្ស Bharatiya Janata របស់ឥណ្ឌាប៉ុណ្ណោះ ដែលមានសមាជិកច្រើនជាងនេះ ដោយមានចំនួន​ ១៤០​លាននាក់៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm