ក្រសួងការងារបង្ហាញ «កញ្ចប់​​ស្តង់ដាជាតិ​មុខរបរ» ​១៦មុខ​ ដែលប្រទេស​ចិន​បាន​ឱ្យមក​ក​ម្ពុជា ​ដើម្បីពង្រឹង​គុ​ណ​​ភាពការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​ឲ្យ​មាន​ស្តង់​ដា​អន្តរ​ជាតិ

2026/07/02 11:54:50 pm        114

ក្រោយពីប្រ​ទេ​ស​ចិន តាមរយៈ​ស្ថានទូត​ប្រចាំនៅ​កម្ពុ​ជា បាន​​ផ្តល់​​សៀវ​ភៅ«កញ្ចប់​​ស្តង់​ដាជា​តិមុខ​រប​រ​របស់​ប្រ​ទេ​​​ស​ចិន» ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ បានបង្ហាញសាធារណៈជនឱ្យស្គាល់ពីសៀវភៅចំនួ​ន ១៦មុខ​របរ​ ដើម្បី​គាំទ្រ​ដល់​ការ​ពង្រឹង​ស្តង់​ដារ​ជំនា​ញ​​វិជ្ជា​ជីវៈ និង​ការ​​អភិ​វឌ្ឍ​ប្រ​ព័ន្ធ​អប់​រំ​ប​ណ្តុះ​​ប​ណ្តាល​ប​ច្ចេក​ទេ​ស និ​ងវិជ្ជាជី​វៈ(TVET)ឱ្យ​កាន់តែ​មា​ន​គុណ​ភាព និង​ស្រប​តា​ម​តម្រូវ​ការ​ទី​ផ្សារ​​ការ​ងារ និង​​មាន​​លក្ខ​ណៈ​​ស្តង់​ដារ​អន្តរ​ជាតិ។

​​ឯកឧ​ត្តម ​វ៉ាង វិន​ពីន (Wang Wenbin) ឯ​កអគ្គរដ្ឋ​ទូតសា​ធា​រណ​​​​រដ្ឋ​ប្រ​​ជាមា​និត​​ចិនប្រ​​ចាំក​​ម្ពុជា បានប្រគល់សៀវភៅ«កញ្ចប់​​ស្តង់​ដាជា​តិមុខ​រប​រ​របស់​ប្រ​ទេ​​​ស​ចិន» ជូន​ឯកឧ​ត្តម ហេង សួរ រដ្ឋម​​ន្ត្រីក្រ​សួងការ​ងារ និងប​ណ្តុះប​ណ្តា​លវិ​ជ្ជាជី​វៈ ដើម្បី​​ប​ង្ហាញ​ពីចំណ​ងមិត្ត​ភាព​យ៉ាង​ស្អិត​ល្មួ​​តរវាង​កម្ពុជា-​ចិន​កាល​ពីថ្ងៃទី១៥ ខែមិ​ថុនា​​ឆ្នាំ២​០២៦​។

សៀវភៅទាំង ១៦មុខជំ​នាញរួម​មាន៖ ទី១. សៀភៅកត់ត្រាពីជំនាញការងា​រ​រៀបឥដ្ឋ, ទី២. ការ​កែ​ច្នៃ​​និងដំ​ឡើ​ងដែ​កសរ​​សៃសម្រាប់​​សំណង់, ទី៣. ការ​សាង​​សង់ផ្លូវ​ថ្ន​ល់, ទី៤. ការ​សា​ង​សង់​​ស្ពាន និង​​ផ្លូវទូ​​នែល (ឬ​ផ្លូវ​​ក្រោមដី), ទី៥. ការ​កែច្នៃ​គ្រឿង​បន្លាស់​​ដោយ​ម៉ាស៊ី​​នហ្វ្រែស, ទី៦. ការ​កែច្នៃ​​គ្រឿង​បន្លា​ស់​ដោយ​​ម៉ាស៊ីន​​ក្រឡឹង, ទី៧. ការ​ដំ​ឡើង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិត​, ទី៨. ការ​ដំឡើង និង​ថែទាំ​បណ្តាញ​ខ្សែកា​ប​ទូ​រគម​នាគ​មន៍, ទី៩. ការដំ​ឡើង​និ​ង​ថែ​ទាំជ​ណ្តើរ​យន្ត​ប្រភេទ​បន្ទប់យោង​និង​កាំ​ជណ្តើរ, ទី១០. ការ​ដំឡើ​ង និង​ថែ​ទាំ​​ប្រព័​ន្ធ​ទូ​រ​ទឹក​កក និង​ម៉ាស៊ីន​ត្រដាក់, ទី១១. កា​រ​ថែទាំ​គ្រឿង​និ​ងប​រិក្ខា​រអេ​ឡិច​​ត្រូ​និ​ចក្នុ​ងគេ​​ហ​ដ្ឋាន, ទី១២. ការ​ដំឡើង​​និង​ថែ​ទាំ​អគ្គិ​ស​នី​និង​​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក, ទី១៣. ​ការថែ​ទាំ​និងជួសជុ​​ល​​ទោចក្រ​យាន​យ​​ន្ត(ម៉ូត), ទី១៤. ការ​ថែ​ទាំ​រថ​​យន្ត, ទី១៥. ការ​ដំ​ឡើង និង​ថែ​ទាំ​ប្រ​ព័ន្ធ​ទាញ​យក​​ថាម​ពល​ពន្លឺ​​ព្រះ​អាទិ​ត្យ និង​ទី១៦. សេ​វាក​ម្ម​ការ​ងា​រ​ក្នុង​គេ​ហដ្ឋា​ន(សេ​វាក​ម្ម​មេ​ផ្ទះ​)។

សៀ​វភៅ​នេះ បា​នកត់ត្រា​​យ៉ាងលម្អិតពី​ជំ​នាញ និង​កា​រ​វាយ​ត​ម្លៃមុខរប​​រជា​ច្រើន ដោយ​​ត្រូវបា​នបែ​ង​​ចែក​ជា​ប្រភេ​ទ និង​​កម្រិត​ជំ​​នាញ​ផ្សេងៗ​​គ្នា ហើ​យ​​វាពិតជា​មា​ន​សារៈ​សំ​ខាន់​ខ្លាំង​ណាស់ក្នុងកា​​រចូលរួមព​ង្រឹ​ងស្តង់​​ដា​ជាតិ​ស​ម្រា​ប់​ទីផ្សារ​កា​រងារនៅ​​កម្ពុ​ជា។ សៀវ​ភៅនេះ ក៏ជាផែ​ន​ទីថ្មី​សម្រា​ប់​​ធ្វើ​​កំ​ណែ​​ទ​ម្រ​ង់​ស៊ីជម្រៅ​​​ក្នុងការ​អប់រំ​បណ្ដុះ​ប​ណ្ដា​ល​វិជ្ជា​ជីវៈ និង​ប​ច្ចេក​​ទេស​នៅកម្ពុ​ជា។

បើតាមអ្នក​នាំពាក្យ​ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ស៊ុន មេ​សា បាន​ថ្លែង​ថា សៀវភៅ​ដែល​ទទួល​បាន​ពី​ប្រទេស​ចិន​នេះ ពិតជា​មាន​សារៈ​សំខាន់​ខ្លាំង​ណា​ស់​សម្រា​ប់ការធ្វើ​កំណែទ​ម្រង់លើ​មុខជំ​នាញ​ដែល​យកម​ក​បណ្ដុះ​បណ្ដាល​បច្ចេក​ទេស និងវិជ្ជា​ជីវៈដល់​ប្រជា​ពល​រដ្ឋ​ និងយុ​វជន​កម្ពុជា។

លោកបន្ត​ថា នាពេ​លខាងមុ​ខ​នេះ យុវជន​កម្ពុជា​នឹងមាន​ជំនា​ញ​ច្បាស់​លាស់ មាន​ស្ដង់​ដា និង​គុណ​ភាពប្រ​ហាក់​ប្រហែល​នឹង​ប្រទេស​ចិន​ដែរ ដើម្បីចូល​រួមប្រ​ឡូកក្នុង​វិ​ស័យ​កា​រងា​រនៅកម្ពុជា និងក្នុ​ងតំ​បន់។ ជាពិសេស​វាជា​ការ​ត្រៀ​មខ្លួនរប​ស់កម្ពុជាស​ម្រាប់ទ​ទួល​យកក្រុ​មហ៊ុន​បច្ចេក​វិទ្យា​ថ្មីៗ ដែល​មានគម្រោង​វិនិយោគនៅ​កម្ពុជា​។

លោកបាន​បញ្ជាក់​ថា៖«ក្នុងនាម​ក្រសួងកា​រងា​រ គឺសូមថ្លែ​ងអំ​​ណរគុ​ណចំពោះ​មិត្តចិន​ដែល​បានបរិច្ចា​គសៀវភៅ​ដ៏​មា​នត​ម្លៃ​មកដល់​ក្រសួង ហើយយើងនឹងយកម​កប្រើប្រា​ស់​ស​ម្រាប់​បំពេ​ញបន្ថែមនូវ​ចំណុចខ្វះច​ន្លោះរ​បស់​យើង ក៏​​ដូចជាធ្វើបច្ចុ​ប្បន្នភាពមុខ​ជំនាញឱ្យ​ស្របទៅតា​មទីផ្សា​រ​កា​រ​ងារ និងកា​រប្រែប្រួ​លប​ច្ចេកវិ​ទ្យា​ជាសក​លផ​ងដែរ​​»។

គួររំឭកថា ក្រសួ​ងធនធាន​មនុស្ស និងសន្តិ​​សុខស​ង្គមនៃ​ប្រទេ​សចិន បានបោះ​ពុម្ពផ្សា​យសៀ​វ​ភៅ«ស្តង់​ដាជា​តិមុខ​របរ​រ​​បស់ប្រទេ​សចិន» ​ដែល​​មា​ន​ការ​ចូល​រួមចង​​ក្រងពី​អ្នក​ជំនា​​ញ​​ខាងវិ​ស័យ​ការងា​រនៅម​កពី​ស្ថាប័នរដ្ឋចិន​ជា​ង​ ៥០ ដោ​យ​ផ្ដោត​សំខា​ន់យ៉ា​​ងល​ម្អិត​ពី​ការ​រៀ​បចំមុ​ខ​ជំ​នា​ញ និង​​ការវា​យ​តម្លៃ​មុខរប​រជា​ច្រើន ដោ​យត្រូវបានបែ​ងចែ​​ក​ជា​ប្រភេ​ទ​ទៅ​តាមលំដា​ប់​លំ​ដោយ និង​កម្រិត​ជំនាញ​ផ្សេ​ងៗ​គ្នា​យ៉ា​ងច្បា​ស់លា​ស់៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm